អានតួអត្ថបទ
កម្ពុជា

អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ​ ផុត​កំណត់​អាច​ប្រើ​បាន​រហូត​ដល់​ឆ្នាំ​ ២០១៨​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានចេញ​អនុក្រឹត្យ​ថ្មី​មួយ ដោយ​សម្រេច​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរដែល​ផុតកំណត់ ត្រូវ​បន្ត​សុពលភាព រហូតដល់​ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១។ ការបន្ត​សុពលភាព​នេះ ត្រូវបាន​រដ្ឋាភិបាល​ព​ន្យ​ល់​ថា ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​នានា របស់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ​សង្គម​ស៊ីវិល​បាន​សម្តែង​មតិផ្សេងៗគ្នា​ចំពោះ​ការពន្យា​ពេល​ផ្តល់​សុពលភាព​នេះ។

RFI-Monika
ផ្សាយពាណិជ្ជកម្ម

អនុក្រឹត្យ ស្តីពី ការកែសម្រួល​មាត្រា៤ នៃ​អនុក្រឹត្យ​លេខ ១៣២ អនក្រ.បក ចុះ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១១ ស្តីពី​ការផ្តល់​អត្ត​សញ្ញាញ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ទុតិយតា ត្រូវបាន​សម្រេច​នឹង ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន នៅ​ថ្ងៃទី ០៤ មិថុនា​ឆ្នាំ ២០១៤នេះ។

លោក ចាន់ គីម​សេង អគ្គនាយករង នៃ អគ្គនាយក​រដ្ឋា​ន​អត្តសញ្ញាណ​កម្ម ពន្យល់ថា ការពន្យា​ពេល​ផ្តល់​សុពលភាព​ដល់ អត្ត​សញ្ញាញ​ប័ណ្ណ​ដែល​ផុត​កំណ​ង់រ​ហូត​ទៅដល់​ឆ្នាំ ២០១៨ នោះ​ដោយសារតែ បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ផ្តល់​អតិ​ភាព​ដល់​អ្នក​ដែល​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ​សោះ ឬក៏​អ្នក​ដែល​ទើបតែ​គ្រប់​អាយុ​ធ្វើ​អត្តសញ្ញាណប័ណ្ណ។ ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់ថា ប្រសិនបើ​អ្នកប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ហួសកំណត់ ហើយ​ចង់​ធ្វើ​ថ្មី​នោះ ក៏​អាចធ្វើ​បានដែរ មុន​ឆ្នាំ២០១៨នោះ។

លោក​ចាន់ គីម​សេង​បាន​បន្តថា ការបន្ត​ផ្តល់​សុពលភាព​នេះ ក៏​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ការប្រើប្រាស់​ឯក​សារ​ច្បាប់​នានា ដែល​ទាក់ទង​នឹង​អត្ត​សញ្ញាញ​ប័ណ្ណ​របស់​ពួកគាត់​ដូចជា កិច្ចសន្យា​ទិញ​លក់ ប័​ណ្ឌ​កម្ម​សិទ្ធ​ដីធ្លី និង​ការប្រើប្រាស់​នៅក្នុង​ធនាគារ​ជាដើម។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល បាន​សម្តែង​សាទរ​ចំពោះ​ការពន្យា​ពេលនេះ ហើយ​ថា​កត្តា​នេះ​នឹង​អាចជួយ​សម្រួល​បន្ទុក​មួ​យ​ដល់​ប្រជាពលរដ្ឋ និង​ជួយ​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​អាច​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ ២០១៧ និង ២០១៨ ខាងមុខនេះ។ ហើយ​លោក​ក៏បាន​បញ្ជាក់ថា ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា អាច​ផ្តល់​អត្ត​ស​ញ្ញណ​ប័ណ្ណ​មួយ ដែល​អាច​ប្រើប្រាស់​បាន​មួយជីវិត​ជូន​ដល់​ប្រជាជន​ខ្មែរ​បាន​នោះ គឺ​រឹតតែ​ល្អ​ថែមទៀត ព្រោះ​ប្រជាពលរដ្ឋ​នឹងមិន​ចាំបាច់​ចំណាយលុយ និង​ពេលវេលា​ដើម្បី​ធ្វើ អត្តសញ្ញាណប័ណ្ណ​សារជាថ្មី ដោយ​គ្រាន់តែ​មានការ​ផ្លាស់ប្តូរ​រូបថត​នៅក្នុង​រយៈពេល​ណាមួយ​ទៅបាន​ហើយ។

យ៉ាងណាក៏ដោយ​លោក ហង្ស ពុទ្ធា នាយក​ប្រតិ​ប​តិ្ត​អង្គការ​និចហ្វិក បាន​លើកឡើងថា ការបន្ត​ផ្តល់​សុពលភាព​ដល់​អត្តសញ្ញាណ​ប័​ណ្ឌ​ដែល​ហូ​ស​កំណត់​នេះ គឺ​បង្ហាញ​ពី​ភាពយឺត​យ៉ាង​របស់​មន្ត្រីរាជការ ដែល​ធ្វើ​ការងារ​ខាង​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ ហើយ​វា​ជា​ឱកាស​មួយ​ដែល មន្ត្រី​ថ្នាក់ក្រោម​អាច​ឆ្លៀត​ប្រព្រឹត្តិ​អំពើពុករលួយ ប្រសិនបើ ប្រជាពលរដ្ឋ​មិនបាន​យល់ដឹង​ច្បាស់​ពី​ការបន្ត​ផ្តល់​សុពលភាព​នេះ។ ហើយ​លោក បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ផ្តល់​អត្ត​សញ្ញាញ​ប័ណ្ណ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​កន្លងមក​មាន​ភាពយឺត​យ៉ាងខ្លាំង​នៅក្នុង​ការចេញ​អត្តសញ្ញាណប័ណ្ណ​នេះ។

សូមបញ្ជាក់ថា ការបន្ត​ផ្តល់​សុពលភាព​ដល់​អត្តសញ្ញាណ​ប័​ណ្ឌ​ផុតកំណត់​នេះ ធ្លាប់បាន​ដាក់ចេញ​ម្តង​រួចមកហើយ កាលពីមុន​ការបោះឆ្នោត ឆ្នាំ ២០១៣ ដែល​ត្រូវ​បន្ត​សុពលភាព រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ