អានតួអត្ថបទ
បទយកការណ៍

ជនជាតិ​​ខ្មែរ​​កាន់តែ​​ច្រើន​​រង់ចាំ​​មើល​​ព្រឹត្តិការណ៍​​បុណ្យ​​ចូល​​ឆ្នាំ​សកល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋកម្ពុជា​កាន់តែ​ច្រើន​ទៅៗ​ បាន​នាំគ្នា​រង់ចាំ​ឆ្នាំថ្មី​ ឆ្នាំ​សកល ​២០១៤ ​ឈាន​ចូល​មក​ដល់​ខុស​ពី​អតីតកាល ​ដែល​ភាគច្រើន​នៃ​ជនជាតិ​ខ្មែរ​ មិន​មាន​ការ​ចាប់​អារម្មណ៍​នឹង​ ការឆ្លង​​ឆ្នាំ​​សកល​ទេ។ ​សម្រាប់​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ ​នៅ​ភ្នំពេញ​ក៏ដូច​ជា​​នៅ​តាម​បណ្តា​ខេត្ត​នានា​នៃ​តំបន់​ទេសចរណ៍​ដែរ​ មនុស្ស​ម្នា​ ណែនណាន់​តាន់តាប់ ​បាន​ចូល​​រួម​អបអរ​ការមក​ដល់​នៃ​ឆ្នាំថ្មី​ រហូត​ដល់​មាន​ការស្ទះ​ផ្លូវ​ ជាច្រើនម៉ោង។  

ក្រុមបាតុករនៅលើទីលានប្រជាធិបតេយ្យ​ក៏ឆ្លងឆ្នាំសកលដែរ​
ក្រុមបាតុករនៅលើទីលានប្រជាធិបតេយ្យ​ក៏ឆ្លងឆ្នាំសកលដែរ​ Photo Sophal/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ