អានតួអត្ថបទ
បទសម្ភាស

លោក​ជាតិ ខេមរា៖ កម្មករ​និយោជិត​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត ក្រៅ​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ត្រូវ​តម្លើង​ឲ្យ​បាន​៩៥​ដុល្លារ នៅ​ឆ្នាំ​២០១៤

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFIនៅ​ថ្ងៃ​អង្គារ ទី២៤​ធ្នូ​​នេះ គឺលោក​ជាតិ ខេមរា មន្ដ្រី​ផ្នែក​ដោះ​ស្រាយ​វិវាទ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ លោក​ជាតិ ខេមរា អះអាង​ថា ការ​​​តម្លើង​ប្រាក់​ឈ្នួលអប្បបរមា​​កម្មករ​រោងចក្រ​កាត់ដេ ឲ្យ​បាន​៩៥​ដុល្លារ នៅ​ឆ្នាំ​២០១៤​ខាង​មុខ​នេះ គឺ​ជា​លទ្ធភាព​ដែល​និយោជក​អាច​ផ្ដល់​ជូន​បាន។បើ​តាម​លោក​ជាតិ ខេមរា កម្មករ​និយោជិត មិន​មែន​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​តែ​មួយ​មុខ​ទេ ជា​រៀង​រាល់​ខែ នៅ​មាន​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត ដែល​អាច​ឲ្យ​កម្មករ​និយោជិត រស់​នៅ​បាន​សមរម្យ។ តំណាង​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​រូប​នេះ សំណូម​ពរ​ឲ្យ​កម្មករ​និយោជិត ​ពង្រឹង​ផលិតភាព​ការងារ​របស់​ខ្លួន​ ហើយ​ត្រូវ​​គោរព​លក្ខខណ្ឌ​ការងារ និង​ត្រូវ​​ធានា​នូវ​ស្ថិរភាព​ចង្វាក់​ផលិតកម្ម​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​រលូន​ល្អ។

លោក​ ជាតិ​ ខេមរា​ មន្ត្រី​ផ្នែក​ដោះស្រាយ​វិវាទ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។​
លោក​ ជាតិ​ ខេមរា​ មន្ត្រី​ផ្នែក​ដោះស្រាយ​វិវាទ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។​ ©
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ