អានតួអត្ថបទ
កម្ពុជា

មេ​ដឹក​នាំគ​ណបក្ស​ប្រឆាំង​ព្រ​មាន​ដឹក​នាំ​ធ្វើមហាបាតុ​កម្មទូ​ទាំង​ប្រទេស​ បើនៅ​តែមិន​មាន​ដំណោះ​ស្រាយ​

ថ្លែង​នៅ​កាន់​ក្រុមបាតុករ​ពេញ​មួយ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដែលជា​ថ្ងៃ​ចាប់ផ្តើម​មហា​បាតុកម្ម​អហឹ​ង្សា​ជា​លើក​ទី​ពីរ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅតែ​បញ្ជាក់ប្រាប់​ពី​ជំហរ​របស់ខ្លួន​ថា នឹង​បន្តធ្វើ​បាតុកម្ម​រហូតដល់​មាន​ដំណោះស្រាយ ហើយ​នឹងមិន​ចូលរួម​ប្រជុំ​សភា​ដំបូង​តាម​ការកោះអញ្ជើញ​របស់​ព្រះមហាក្សត្រ​ទេ។

លោក សម​ រង្ស៊ី​​ប្រធាន និង​លោក ​កឹម​ សុខា​ អនុ​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​ ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​បាតុ​ករ​។
លោក សម​ រង្ស៊ី​​ប្រធាន និង​លោក ​កឹម​ សុខា​ អនុ​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​ ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​បាតុ​ករ​។ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

នៅពេលដែល​ក្បួន​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង លោក កឹម សុខា ចេញពី​ទីស្នាក់ការ​គណបក្ស ពីរ​កន្លែង​ខុសគ្នា ធ្វើដំណើរ​មកដល់​ទីលាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង​ប្រហែល៩ព្រឹក ដោយមាន​បាតុករ​ជាង​ពីរម៉ឺន​នាក់​រងចាំ​រួចជាស្រេច​ហើយ​នោះ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឡើង​ថ្លែង​សារ​នយោបាយម្តងម្នាក់ៗ ទៅកាន់​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​ភ្លាម​ដោយ​មិន​បង្អង់​នោះដែរ។

 
បាតុករ​ចូលរួម​ដែលមាន​កាន់​បដា​ពាក្យស្លោក និង​នៅ​ក្បាល​របស់គេ​មា្នក់ៗ មាន​ពាក់​កំណាត់​ពណ៌​ចំរុះ ដែលមាន​សរសេរ​អក្សរ​បង្ហាញ​ពីសារ​នៃការ​តវ៉ា។ ខណៈដែល​ឡាន​ចំ​ណុំ​មួយ​តោន​កន្លះ​ជាច្រើន​គ្រឿង​នៅតែ​បន្ត​ដឹក​បាតុករ​មក​ក្នុង​ទីលាន​បាតុកម្ម​នេះ។

ក្រោម​កំដៅថ្ងៃ​យ៉ាង​ក្តៅ ក្រុមបាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​ប្រមូល​ផ្តុំគ្នា​តាំងពីព្រឹក​ព្រលឹម ដោយ​ខ្លះ​ឈរ​ជ្រក​នៅក្រោម​តង់ និង​ខ្លះទៀត​ឈរ​នៅលើ​ផ្លូវ​ជុំវិញ​នោះ។ ពួកគេ​បាន​ឈរ​ស្តាប់​ការ​ថ្លែង​សារ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ដោយ​អារ​ម្ម​ណ៏​ពុះកញ្ជ្រោល ជាមួយនឹង​ស្នូរ​ទះដៃ​យ៉ាង​កងរំពង។

នៅក្នុង​ការ​ថ្លែង​សារ​នយោបាយ​នោះ​ហើយ​ដែល លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បញ្ជាក់​ទៅកាន់​អ្នកចូលរួម​រាប់ម៉ឺន​នាក់​ថា ប្រសិនបើ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​ផ្តល់​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្តធ្វើ​មហា​តុ​កម្ម​នៅ​ទូទាំងប្រទេស។

ចំណែក លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ព្រះសង្ឃ និង​យុវជន ចូលរួម​មហា​បាតុកម្ម ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត និង​ភាពមិន​សុខចិត្ត​ទៅនឹង​លទ្ធផល​បោះឆ្នោត ដែល​លោក​បញ្ជាក់ថា មាន​ភាពអយុត្តិធម៌​យ៉ាងខ្លាំង​នោះ។ លោក​បញ្ជាក់ថា ម្ចាស់ឆ្នោត មិនអាច​ទទួលយក​ល​ទ្ធ​ផល​បំភ្លៃ​បានទេ។

យ៉ាងណាក៏ដោយ មេដឹកនាំ​ទាំងពីរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បញ្ជាក់​ជំហរ​របស់ខ្លួន​នៅ​ចំពោះ​បារ​តុ​ករ​យ៉ាង​ច្បាស់លាស់​ថា តំណាងរាស្ត្រ​ទាំង៥៥រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ដំបូង​ជាដាច់ខាត ប្រសិនបើ​នៅតែ​មិនមាន​ដំណោះស្រាយ​ចំពោះ​លទ្ធផល​បោះឆ្នោត​កន្លងមក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ