អានតួអត្ថបទ
កម្ពុជា

សហ​ជីព​ក្នុង​ស្រុក​និង​សហ​ជីព​អន្ដរ​ជាតិ​ស្នើរ​ឲ្យ​អ្នក​បញ្ជា​ទិញ​ដាក់​សម្ពាធ​ទៅ​លើ​រោង​ចក្រ​កាត់​ដេរ​ SL

សហភាព​ការងារ​កម្ពុជា​របស់លោក​អាត ធន់ បាន​ជូនដំណឹង​រួចរាល់​ហើយ ស្ដីពី​វិវាទ​ការងារ​រវាង​ថៅកែ​រោងចក្រ​កាត់ដេរ SL និង​កម្មករ​និ​យោ​ជិ​ក។ ជាមួយគ្នានេះ សហជីព​អន្ដរជាតិ ដែលមាន​សមាជិក៥០លាន​នាក់ ក៏​កំពុងតែ​ពិចារណា​និង​ដាក់​សម្ពាធ ទៅលើ​អ្នកបញ្ជា​ទិញ​ផលិតផល​នានា​ពី​រោងចក្រ SL ស្រប​ពេលដែល​មន្ដ្រី​រដ្ឋា​ភិ​បាល​កំពុង​រក​វិធី​ដោះស្រាយ​ដូចគ្នា លើ​បញ្ហា​នេះ។

កម្មកររោងចក្រ SL បាន​នាំគ្នា​ធ្វើ​បាតុកម្ម នៅ​មុខរោងចក្រ SL
កម្មកររោងចក្រ SL បាន​នាំគ្នា​ធ្វើ​បាតុកម្ម នៅ​មុខរោងចក្រ SL
ផ្សាយពាណិជ្ជកម្ម

 

វិវាទ​​រវាង​កម្មករ​និង​និ​យោ​ជិ​កនៅ​រោងចក្រ​កាត់ដេរ SL បាន​ឈាន​កាន់តែ​តានតឹង​ហើយ​រហូតមកទល់​ថ្ងៃ​ប្រ​ហ​ស្ប​តិ៍​នេះ បន្ទាប់ពី​ភាគី​រោងចក្រ​មិនបាន​បង្ហាញ​ជំហរ​ណាមួយ​តាម​ការទាមទារ របស់​កម្មករ​ក្នុងការ​ស្នើ​ដក​អ្នកគ្រប់គ្រង​ខ្មែរ​ដែលមាន​អំណាច​និង​ប្រដាប់អាវុធ​ចេញពី​រោងចក្រ។ ភាព​តានតឹង​នេះ ធ្វើ​ឲ្យ​កូដកម្ម​ដែលមាន​កម្មករ​ចូលរួម​ជាច្រើន​រយ​នាក់ បានអូសបន្លាយ​មកដល់​សប្តាហ៍​ទី២ហើយ។

ប្រធាន​​សហភាព​ការងារ​លោក អាត់ ធន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា​វិវាទ​ដ៏​រាំ​រៃ​នេះបាន​ត្រូវ​ចាប់អារម្មណ៍​ពី សហជីព​អន្តរជាតិ ដែលមាន​សមាជិក នៅលើ​ពិភពលោក ៥០លាន​នាក់។ លោក អាត់ ធន ដែលជា​មេដឹកនាំ​សហជីព​ឯករាជ្យ​មួយ​នៅ​ស្រុក​ខ្មែរ និង​ជា​សមាជិក​នៃ​​សហជីព​​អន្តរជាតិ​​ផងដែរ​នោះ បន្តថា លោក​បាន​ជូន​ដំណើររឿង​សព្វគ្រប់​អស់​ហើយ ទៅកាន់​សហជីព​ពិភពលោក​មួយ​នេះ។ជាមួយគ្នានេះ​សហជីព​អន្តរជាតិ​ក៏​កំពុង​ពិចារណា​​ផង​ដែរ លើក​ករណី​រំលោភសិទ្ធិ​កម្មករ​នេះ ដោយ​សន្យាថា នឹង​ស្នើ​ទៅ​ក្រុមហ៊ុន​បញ្ជា​រទិញ​អន្តរជាតិ​ប្រយោជន៍​ដើម្បី​ដាក់​សម្ពាធ​លើ​ថៅកែ​រោងចក្រ SL។ រោងចក្រ SL ដែល​មា​ទីតាំង​នៅក្នុង​ខ័​ណ្ឌ​មានជ័យ​នោះ ត្រូវបាន​គេ​ស្គាល់​ថា​ទទួល​កម្មង់​ដេរ និង​បោកគក់ ផលិតផល​សម្លៀក​បំពាក់ធំៗលើ​ពិភពលោក​ចំនួន ៣០ទីផ្សារ ក្នុងនោះ មាន H&M, Levy ,Shara, Gap។ល។

ទាក់ទង​ទៅនឹង​ករណី​រោងចក្រ SLនេះដែរ ក្រសួង​ការងារ​កម្ពុជា ក៏ដូចជា​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា ក៏មាន​សុ​ឆន្ទៈ​អន្តរាគមន៍ ដើម្បី​បញ្ចប់រឿង បញ្ចៀស​ការប្រឈមមុខ​ដាក់គ្នា​រវាង​អ្នកគ្រប់គ្រង​រោងចក្រ និង​កម្មករ។ ក៏ប៉ុន្តែ​ជំហរ​របស់​ថៅកែ​រោងចក្រមិនមាន​ភាពច្បាស់លាស់ ក្នុង​ការធ្វើសម្បទាន​ដើម្បី​ដោះស្រាយ​បញ្ហា, នេះ​បើតាម​មន្ត្រី​នានាដែល​ជាប់​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​បញ្ហា​រោងចក្រ SL។ថៅកែ​រោងចក្រ SL មិនអាច​សុំ​ធ្វើអត្ថាធិប្បាយ​បានទេ​នៅពេលនេះ។

សូម​រំលឹកថា កម្មករ​រោងចក្រ SL ជាង​ពាក់កណ្តាល​ក្នុងចំណោម​កម្មករ​សរុប​ចំនួន៥ពាន់​នាក់បានសម្រេច​ចិត្ត​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃទី ១២ខែសីហា បន្ទាប់ពី​ថៅកែ​រោងចក្រ​បដិសេធ​នូវ​ការទាមទារ​របស់​ពួកគេ។ដោយ​រង​នូវ​សម្ពាធ​ការងារ​កាន់តែខ្លាំងទៅៗ ក្រុមកម្មករ​បានធ្វើ​កូដកម្ម​ដោយ​ស្នើរ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​លក្ខ​ខ័​ណ្ឌ​ការងារ​ប្រមាណ​ជា ១០ចំណុច ក្នុងនោះ​​ការស្នើ​ឲ្យ​ដក​អ្នកគ្រប់គ្រង​ដែល​ប្រើ​អំណាច​សម្លុត គម្រាមកំហែង​ចេញ ហើយ​វិល​ទៅរក​ស្ថានភាព​ដូច​កាលពី​អតីតកាល។ ក៏ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទទួលយក ហើយ​ចាត់ទុកថា​ចំណុច​ដ៏​សំខាន់​ដែល​បានលើកឡើង​ដោយ​កម្មករ​នេះ គឺជា​ឧបសគ្គ​ដែល​មិនអាច​បន្ត​ជជែក​រឿងផ្សេងៗទៀត​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ