អានតួអត្ថបទ
កម្ពុជា

ក្រសួង​ព័ត៌មាន​ព្រមាន​សារព័ត៌មាន​មិនអោយ​ផ្សាយ​រូបភាព​ហឹង្សា​

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ជូន​ដំណឹង​ដល់​ម្ចាស់​សារព័ត៌មាន​ទាំងអស់​អោយ​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​ទាំងស្រុង​នូវ​រូបភាព​ហឹង្សា រូបភាព​គ្រោះថ្នាក់​ចរាចរ​គួរ​អោយ​រន្ធត់ ហើយ​មិន​បាន​បិទបាំង​អត្តសញ្ញាណ​មនុស្ស​ទាំងនោះ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ខៀវ កាញារីទ្ធ​បាន​រម្លឹក​ឡើងវិញ​ថា​ការ​​ផ្សព្វផ្សាយ​នូវ​រូបភាព​ទាំងនេះ គឺ​ជា​ការ​អនុវត្តន៍​ប្រាសចាក​ក្រមសីលធម៌​អ្នក​សារព័ត៌មាន និង​បាន​ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​ជា​ឯកជន​របស់​បុគ្គល​ទៀត​ផង។

© ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ខៀវ កាញារីទ្ធ​បាន​ផ្សាយ​សេចក្តី​ណែនាំ​ជា​សាធារណៈ​មួយ​ដល់​ម្ចាស់​និង​អ្នក​គ្រប់គ្រង​ការ​បោះពុម្ព​ផ្សាយ​សារព័ត៌មាន ​ទស្សនាវដ្តី ​និង​ព្រឹត្តិបត្រ​ទាំងអស់​នៅ​កម្ពុជា អោយ​ពួកគេ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​ផ្សព្វផ្សាយ​រូបភាព​ដែល​អសីលធម៌ ខុសឆ្គង​ពី​ក្រមសីហធម៌​វិជ្ជាជីវៈ​សារព័ត៌មាន។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​ធ្លាប់​ធ្វើ​សេចក្តី​ជូនដំណឹង​ដូចគ្នា​នេះ​ក្នុង​ពេល​កន្លង​មក​ហើយ​នោះ កំពុង​និយាយ​ផ្តោត​ទៅ​លើ​ការ​ផ្សព្វផ្សាយ​រូបភាព​ហឹង្សា​លើ​ស្ត្រី​និង​កុមារ រូបភាព​គ្រោះថ្នាក់​ចរាចរណ៍​គួរ​អោយ​ខ្លាច និង​រូបភាព​ឧក្រិដ្ឋកម្ម​ជាដើម។

បើ​យោង​តាម​កត់​សម្គាល់​របស់​លោក​រដ្ឋមន្ត្រី សារព័ត៌មាន​ខ្លះ​បាន​ចុះ​ផ្សាយ​រូបភាព​ជនរងគ្រោះ​ដោយ​មិន​បាន​បិទបាំង​អត្តសញ្ញាណ​ទៀត​ផង។ ហើយ​ដែល​ប្រការ​នេះ​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស និង​សិទ្ធិ​រស់នៅ​ជា​លក្ខណៈ​ឯកជន​របស់​បុគ្គល។

ការ​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កើត​មាន​ឡើង​នៅពេល​ដែល​ការ​ផ្សព្វផ្សាយ​រូបភាព​ផ្ទុយ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ទាំង​នេះ នៅ​តាម​កាសែត និង​ទស្សនាវដ្តី​នានា​កំពុង​កក្រើក​ឡើងវិញ។

ក្លឹប​អ្នក​កាសែត​កម្ពុជា​ធ្លាប់​បាន​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​សារព័ត៌មាន​ទាំងឡាយ​ដើម្បី​ពិភាក្សា​អំពី​ការ​តាំងចិត្ត​កាត់​បន្ថយ​ការ​ផ្សព្វផ្សាយ​រូបភាព​ឧក្រិដ្ឋកម្ម គ្រោះថ្នាក់​ចរាចរ និង​រូបភាព​ហឹង្សា​នៅ​លើ​ទំព័រ​សារព័ត៌មាន​របស់​ពួកគេ​ដែរ​ក្នុង​ពេល​កន្លង​មក។ ប៉ុន្តែ​ការ​អនុវត្ត​មិន​មាន​និរន្តរភាព​ជាទូទៅ​នោះ​ឡើយ។ វា​ហាក់​ដូច​ជា​មាន​ការ​ពិបាក​ក្នុង​ការ​អនុវត្តន៍​ការ​ប្តេជ្ញា​ចិត្ត​នេះ នៅ​ពេល​ដែល​អ្នក​អាន​ហាក់​មាន​ទម្លាប់​ចង់​ឃើញ​រូបភាព​អាក្រក់​ទាំង​នេះ​ហើយ​នោះ។ ហើយ​ម្ចាស់​សារព័ត៌មាន​ខ្លះ​អះអាង​ថា អវត្តមាន​នៃ​រូបថត​អាក្រក់​ទាំង​នេះ បាន​ធ្វើ​អោយ​ចំនួន​នៃ​ការ​លក់​ធ្លាក់​ចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ