អានតួអត្ថបទ
កម្ពុជា

មនុស្ស​យ៉ាងតិច​៥ម៉ឺននាក់​នឹងចូលរួម​បុណ្យ​សមុទ្រ​នៅថ្ងៃ​ដាច់ឆ្នាំ​២០១១​

មនុស្ស​យ៉ាងតិច​៥ម៉ឺន​នាក់​នឹង​ចូលរួម​​អបអរ​សាទរ​បុណ្យ​សមុទ្រ​នៅថ្ងៃ​ដាច់​ឆ្នាំ​២០១១។​ លោក ថោង ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ប្រាប់​នៅថ្ងៃ​សៅរ៍​នេះ​ពីខេត្ត​ព្រះសីហនុ​មក​ថា​ បន្ទប់​សណ្ឋាគារ​និង​ផ្ទះ​សំណាក់​ទាំងអស់​នៅ​ក្នុង​ខេត្ត​ត្រូវ​បាន​គេ​កក់​ទុកជា​មុន​អស់ហើយ​។

មនុស្ស​​យ៉ាងតិច​​៥ម៉ឺននាក់​​នឹងចូលរួម​​បុណ្យ​​សមុទ្រ​​នៅថ្ងៃ​​ដាច់ឆ្នាំ​​២០១១​នៅ​​តំបន់​​ឆ្នេរ​សមុទ្រ​​ក្រុង​ព្រះសីហនុ​​
មនុស្ស​​យ៉ាងតិច​​៥ម៉ឺននាក់​​នឹងចូលរួម​​បុណ្យ​​សមុទ្រ​​នៅថ្ងៃ​​ដាច់ឆ្នាំ​​២០១១​នៅ​​តំបន់​​ឆ្នេរ​សមុទ្រ​​ក្រុង​ព្រះសីហនុ​​ RFI/Chan Lida
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ខ្មែរ​និង​ជនជាតិ​បរទេស​មក​ពី​គ្រប់​ទិសទី​នៃ​ប្រទេស​កម្ពុជា​ប្រមាណ​ជា​៥ម៉ឺន​នាក់​នឹង​ទៅ​ចូលរួម​អបអរសាទរពិធី​បុណ្យ​សមុទ្រ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ដំណាច់​ឆ្នាំ​​២០១១​នេះ។ ​នេះ​បើយោង​តាម​ការ​ប៉ាន់ស្មាន​របស់​លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ដែល​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃ​សៅរ៍​នេះ​ពី​តំបន់ឆ្នេរ​តាម​រយៈ​ទូរស័ព្ទ។

 
នៅ​ថ្ងៃ​ទី​៣១ខែ​ធ្នូ​ឆ្នាំ​២០១១ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​​ឆ្នាំ​ចាស់ ក្រុង​ព្រះសីហនុ​នឹង​រៀបចំ​សកម្មភាព​ជា​ច្រើន​ដើម្បី​អបអរ​សាទរ​ពិធីបុណ្យ​សមុទ្រ​ដូចជា៖​ការ​រៀបចំ​មហោស្រព​​ម្ហូបអាហារ​អាស៊ី អឺរ៉ុប​ ការ​ប្រកួត​កីឡា​ ការ​សម្តែង​សិល្បៈ។ល។

លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បាន​​បញ្ជាក់​ប្រាប់​ទៀត​ថា បន្ទប់​សណ្ឋាគារ​ បន្ទប់​ផ្ទះ​សំណាក់​នៅ​ខេត្ត​ព្រះសីហនុ​ដែល​មាន​ប្រមាណ​ជា​៤​ពាន់​បន្ទប់​ត្រូវ​បាន​អតិថិជន​កក់​អស់​ហើយ​ចាប់​ពីថ្ងៃ​នេះ​តទៅ។
ដោយសារ​កន្លែង​ស្នាក់នៅមាន​កំណត់ ​ឥឡូវ​នេះ ស្ថាប័ន​ពាក់ព័ន្ធ​ចាប់​ផ្តើម​ដំឡើង​ស្តង់​នៅ​តាម​តំបន់​ឆ្នេរ​ដើម្បី​ទុក​សម្រាប់​ជួល​ជូន​អតិថិជន​ដែល​មាន​បំណង​ចង់​ចូលរួម​​ពិធីបុណ្យ​សមុទ្រ​ដែរ។​ ប្រជាជន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​និយាយ​ប្រាប់​ថា ​សេវាកម្ម​ជា​ច្រើន​ត្រូវ​បាន​គេ​ដំឡើង​ថ្លៃ​គួរ​សម​នៅ​ពេល​បុណ្យសមុទ្រ​នេះ​ពីព្រោះ​មនុស្ស​ម្នា​ជា​ច្រើន​មក​លេង​ក្រុង​ព្រះសីហនុ។

នៅ​ថ្ងៃសៅរ៍​នេះ​ លោក រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ ថោង ខុន បាន​ជួប​ប្រជុំ​ជាមួយ​ប្រតិបត្តិករ​ទេសចរណ៍​នៅក្រុង​ព្រះសីហនុ​ដើម្បី​ជំរុញ​​អោយ​ពួកគេ​ពង្រឹង​សេវា​កម្ម​ទេសចរណ៍​នៅថ្ងៃ​បុណ្យ​សមុទ្រ​ខាងមុខ​នេះ។

ងាក​មក​និយាយ​ពី​សកម្មភាព​កីឡា​វិញ​ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​បាន​និយាយ​ប្រាប់​នៅថ្ងៃ​សៅរ៍​នេះ​ថា ​កីឡា​៨​ប្រភេទ​នឹង​ចូលរួម​បង្ហាញ​នៅថ្ងៃ​បុណ្យ​សមុទ្រ​នេះ​ក្នុងនោះ​មាន​កីឡា​លើឆ្នេរ​និង​កីឡា​ក្នុង​សមុទ្រ។ ​លោក ចំរើន បាន​បន្ត​ទៀត​ថា ​កីឡា​គឺ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្មែរ​និង​បរទេស។

ក្រោយ​ពី​បុណ្យ​សមុទ្រ​នេះ​និង​ក្រោយ​ពេល​ដែល​សមុទ្រ​ខ្មែរ​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​ក្លឹប​ដែល​មាន​ឆ្នេរ​ល្អ​ជាង​គេ​ក្នុង​ពិភពលោក​នោះ​ គេ​សង្ឃឹម​ថា ​សមុទ្រ​ខ្មែរ​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្មែរ​និង​បរទេស​បាន​កាន់​តែ​ច្រើន​នៅ​ថ្ងៃ​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ