អានតួអត្ថបទ
កម្ពុជា-តុលាការខ្មែរក្រហម

តុលាការ​កំពូល​សាលាក្តី​ខ្មែរ​សម្រេច​បន្តឃុំខ្លួន​អៀង ធីរិទ្ធ​

តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​បដិសេធ​សាលក្រម​របស់​សាលា​ដំបូង​ដែល​សម្រេច​ដោះលែង​លោកស្រី​អៀង ធីរិទ្ធ​អោយ​មាន​សេរីភាព​ក្រោម​មូលហេតុ​ថា លោកស្រី​អៀង ធីរិទ្ធ​ពុំ​មាន​សម្បទា​និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​សវនាការ។ សេចក្តី​ប្រកាស​របស់​តុលាការ​កំពូល​ត្រូវ​បាន​ផ្សព្វផ្សាយ​អោយ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​១៣​ធ្នូ​នេះ។ 

លោកស្រី​​អៀង ធីរិទ្ធ​​អតីត​​រដ្ឋមន្ត្រី​​សង្គមកិច្ច​មាន​ស្មារតី​​វង្វេង​​វង្វាន់​​និង​ចុះ​ខ្សោយ​​
លោកស្រី​​អៀង ធីរិទ្ធ​​អតីត​​រដ្ឋមន្ត្រី​​សង្គមកិច្ច​មាន​ស្មារតី​​វង្វេង​​វង្វាន់​​និង​ចុះ​ខ្សោយ​​ (photo : Reuters)
ផ្សាយពាណិជ្ជកម្ម

លោកស្រី អៀង ធីរិទ្ធ​មិន​អាច​មាន​សេរីភាព​ចេញ​ពី​មន្ទីរ​ឃុំឃាំង​តាម​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ឡើយ។​ ដោយ​សម្រេច​ទៅ​លើ​បណ្តឹង​សាទុក្ខ​របស់​សហព្រះរាជអាជ្ញា តុលាការ​កំពូល​បាន​ជំទាស់​សាលក្រម​សាលា​ដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម​ហើយ​បញ្ជា​អោយ​បន្ត​ឃុំ​ខ្លួន​លោកស្រី​អៀង ធីរិទ្ធ​ដែល​សាលាដំបូង​ទទួលស្គាល់​ថា​មាន​សម្បទា​និង​ស្មារតី​មិន​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​សវនាការ។​ តុលាការ​កំពូល​បាន​បង្គាប់​អោយ​សាលាដំបូង​ត្រូវ​ប្រើ​អោយ​អស់​វិធានការ​និង​លទ្ធភាព​ដែល​មាន​ដើម្បី​រង់ចាំ​សុខភាព​ជន​ជាប់​ចោទ​អាច​វិល​មក​រក​ភាព​ប្រសើរ​ឡើង​វិញ បើទោះជា​លទ្ធភាព​នោះ​មាន​តិច​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​លោក​នេត្រ​ភក្ត្រា​បាន​បញ្ជាក់​អោយ​ដឹង​ថា​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ក៏​បាន​ប្រើប្រាស់​របាយការណ៍​របស់​គ្រូ​ពេទ្យ​ជំនាញ​ដូចគ្នា​ដែល​និយាយ​ថា​ការ​ព្យាបាល​បន្ថែម​ទៀត​ទៅ​លើ​ជនជាប់ចោទ​អាច​ជួយ​ពង្រឹង​សុខភាព​ផ្លូវចិត្ត​របស់​គាត់​ឲ្យ​មាន​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​សវនាការ។
កាល​ពី​ថ្ងៃ​ទី១៧​វិច្ឆិកា​ដោយយោង​លើ​អំណះអំណាង​របស់​គ្រូ​ពេទ្យ​ជំនាញ​ដែល​បញ្ជាក់​ថា លោកស្រី​អៀង ធីរិទ្ធ​អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច និង​ជា​ភរិយា​របស់​អៀង សារី​មាន​ស្មារតី​វង្វេង​វង្វាន់​និង​ចុះ​ខ្សោយ​នោះ បាន​សម្រេច​ដោះលែង​លោកស្រី​ អៀង ធីរិទ្ធ​អោយ​មាន​សេរីភាព។​ ប៉ុន្តែ​សហព្រះរាជអាជ្ញា​បាន​ជំទាស់​សេចក្តីសម្រេច​នេះ ហើយ​ដាក់​បណ្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ភ្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ