អានតួអត្ថបទ
កម្ពុជា

មន្ត្រី​រដ្ឋាភិបាល​និង​អ្នកជំនួញ​ខ្មែរជិត​៣០០នាក់​ចូលរួម​ពិពណ៌​ចិន-អាស៊ាន​

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​បាន​ដឹក​នាំ​ប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា​ចេញ​ទៅ​ទីក្រុង​ណាន់នីង​ប្រទេស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី​២០​តុលា​នេះ។ នៅ​ការ​តាំង​ពិពណ៌​ពាណិជ្ជកម្ម​ដែ​កម្ពុជា​បាន​ក្រុមហ៊ុន​កម្ពុជា​ចំនួន​៧៥​បាន​ចូលរួម​ដែរ​នោះ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​គ្រោង​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​តំណាង​អាស៊ាន​នៅ​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​ចិន-អាស៊ាន​ផងដែរ។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​ដឹក​នាំ​​ប្រតិភូ​​ជាន់ខ្ពស់​​​កម្ពុជា​​ចេញ​​ទៅ​ទីក្រុង​​ណាន់នីង​​
លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​ដឹក​នាំ​​ប្រតិភូ​​ជាន់ខ្ពស់​​​កម្ពុជា​​ចេញ​​ទៅ​ទីក្រុង​​ណាន់នីង​​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

ក្រៅ​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន​រូប នៅ​មាន​ប្រតិភូ​ពាណិជ្ជករ​ធំៗ​របស់​កម្ពុជា​ចំនួន​២៥០​នាក់​មក​ពី​៧៥​ក្រុមហ៊ុន​ដែល​ចេញ​ដំណើរ​ទៅ​ទីក្រុង​ណាន់នីង​ប្រទេស​ចិន​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​តុលា​នេះ។
ប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា​ត្រូវ​ចូលរួម​ការ​តាំង​ពិពណ៌​ពាណិជ្ជកម្ម​ចិនអាស៊ាន​លើក​ទី​៨ និង​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន​ចិន​ផងដែរ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក ស្រ៊ី ថាមរ៉ុង្គ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​មុន​ចេញ​ដំណើរ​ថា លោក​នាយករដ្ឋមន្ត្រី​នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ចិន​វេន ជាប៉ាវ ​ជួប​ជាមួយ​ប្រតិភូ​ធនាគារ​អភិវឌ្ឍន៍​ចិន​ផងដែរ។​ តាមគម្រោង​នៅថ្ងៃ​ទី​២១​តុលា​ដែល​ជា​ថ្ងៃ​បើក​ពិពណ៌​ពាណិជ្ជកម្ម​ចិនអាស៊ាន​ជា​ផ្លូវការ​ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​ទស្សនា​ពន្លា​ជាតិ​កម្ពុជា​ដែល​មាន​ស្តង់​ពិពណ៌​ចំនួន​៩០។ បន្ទាប់​មក​លោក​ប្រមុខ​រដ្ឋាភិបាល​នឹង​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​ចិន-អាស៊ាន​លើកទី៨។ គឺ​នៅក្នុង​កិច្ចប្រជុំ​នោះ​ហើយ ដែល​លោកនាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​មួយ​តំណាង​អោយ​សមាគម​អាស៊ាន។

គួរ​បញ្ជាក់​ថា ពិពណ៌​ពាណិជ្ជកម្ម​ចិនអាស៊ាន​ឆ្នាំ​នេះ​ប្រព្រឹត្តិទៅ​ក្រោម​ប្រធានបទ​កិច្ច​សហ​ប្រតិបត្តិការ​ការពារ​បរិស្ថាន។ ក្នុងន័យនេះ​កម្ពុជា​បាន​លើក​ប្រធានបទ​ខេត្តរតនគិរី​ស្រស់​ប្រិមប្រិយ ដើម្បី​ចូលរួម​ក្នុង​ពិពណ៌​អន្តរជាតិនេះ។​ក្រៅពីនេះ កម្ពុជា​ក៏មាន​ស្តង់​ដាក់​តាំង និង​លក់​ផលិតផល​កែច្នៃ​ជាច្រើន​ដូចជា​គ្រឿងអលង្កា​ សង្ហារឹម ​សំលៀកបំពាក់ ​ផលិតផល​ធ្វើ​អំពី​សូត្រ​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ