អានតួអត្ថបទ
កម្ពុជា

វិទ្យាស្ថាន​​សាធារណរដ្ឋ​​​អន្តរជាតិ​​ IRI​​ ជំរុញ​​ឲ្យ​​ពលរដ្ឋ​​ខ្មែរ​​ទៅ​​ចុះ​​ឈ្មោះ​​បោះឆ្នោត​

វិទ្យាស្ថាន​​សាធារណរដ្ឋ​​អន្តរជាតិ​ IRI​ ក្រោម​​ជំនួយ​​ពី​​ទីភ្នាក់ងារ​​សហរដ្ឋអាមេរិក​ USAID ​បាន​​បើក​​យុទ្ធនាការ​​បង្កើន​​ការ​យល់ដឹង​​ពី​​កាតព្វកិច្ច​​ពលរដ្ឋ​ដើម្បី​​ជំរុញ​ និង​​ក្រើន​រំលឹក​​យុវជន​ឲ្យ​ទៅ​​ចូល​រួម​​​ពិនិត្យ​​បញ្ជី​​ឈ្មោះ​​បោះឆ្នោត​ និ​ង​​ចុះ​ឈ្មោះ​​បោះឆ្នោត។​ ​ការ​ប្រកួត​​ផ្ញើ​​សារ​​ជា​​អក្សរ​ SMS​ តាម​​ទូរស័ព្ទ​​ដៃ ​បាន​បើក​ធ្វើ​នៅ​​ព្រឹក​​ថ្ងៃ​ទី​​១០ ​កញ្ញា ​ឆ្នាំ​​២០១១​នេះ ​នៅ​​សណ្ឋាគារ​ សាន់វ៉េ​ ក្រុង​​ភ្នំពេញ។​ ​និស្សិត មក​ពី​​​សកល​​វិទ្យាល័យ​​នានា​ ក្នុង​​​រាជធានី​​ភ្នំពេញ​ ប្រមាណ​​ជាង​​៣០០​​នាក់​​ បាន​ចូល​រួម​ការ​ប្រកួត​ជា​​លើក​​ទី​​១​ នៅ​ក្នុង​​ប្រទេស​​កម្ពុជា​នេះ​។​​

វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI ជំរុញឲ្យពលរដ្ឋខ្មែរទៅចុះឈ្មោះបោះឆ្នោត។
វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI ជំរុញឲ្យពលរដ្ឋខ្មែរទៅចុះឈ្មោះបោះឆ្នោត។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

អ្នកចូលរួមត្រូវ​ផ្ញើ​សារចេញទៅ​ប្រជាពលរដ្ឋ មិត្ត​ភ័ក្តិ ​អ្នក​ស្គាល់គ្នា​ក្នុង​អត្ថន័យ​សាមញ្ញ​បំផុត​ដើម្បី​ឲ្យពួកគេទៅ​សាលាឃុំ​សង្កាត់ ដើម្បីពិនិត្យ​បញ្ជី​ឈ្មោះ និង​ទៅ​ ​ចុះឈ្មោះ​បោះឆ្នោត ឲ្យបាន​មុន​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១១​។​ រង្វាន់​ជ័យលាភីសម្រាប់​ការប្រកួត​ ​ជើងឯក​ផ្ញើ​សារ​តាម​ទូរស័ព្ទដៃ​នេះ អ្នក​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ នឹង​ទទួលបាន IPAD2 មួយគ្រឿង​ ចំណែកអ្នក​ទទួលបាន​ជ័យលាភី​លេខ​២ និង​លេខ​៣ ទទួលបាន​ទូរស័ព្ទ​ដៃ​មួយគ្រឿង​។​ សូមបញ្ជាក់ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា ដល់​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ