អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​អនុម័ត​សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​ថ្នាំនិង​ជី​កសិកម្ម​

រដ្ឋាភិបាល​សម្តេច​ហ៊ុន​សែនបាន​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ការ​គ្រប់​គ្រង​ថ្នាំ​កសិកម្ម​និង​ជី​កសិកម្ម ប្រយោជន៍​ពង្រីក​សក្តានុពល​ភាព​វិស័យ​កសិ​កម្ម ដើម្បី​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច។

ជីគីមីកសិកម្មយាយីកម្ពុជា
ជីគីមីកសិកម្មយាយីកម្ពុជា © ណាវិន
ផ្សាយពាណិជ្ជកម្ម

ការ​អនុម័ត​របស់​រដ្ឋាភិបាល​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ថ្នាំ​កសិកម្ម ​និង​ជី​កសិកម្ម ​ត្រូវ​បាន​ស្វាគម​ពី​អង្គ​ការ​ជំនាញ​កសិកម្ម ​ដោយ​រំពឹង​ថា​ច្បាប់​នេះ អាច​នឹង​ជួយ​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ថ្នាំ​ពុល​ខ្លាំង និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្នាំ​កសិកម្ម របស់​កសិករ​។

 
សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ការ​គ្រប់​គ្រង​ថ្នាំ​កសិកម្ម​និង​ជី​កសិកម្ម ដែល​មាន​១២​ជំពូក ​ចែក​ចេញ​ជា​១១៩​មាត្រា ​ត្រូវ​បានរដ្ឋាភិបាលអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ។ ច្បាប់នេះនឹងលុបបំបាត់ចោលអំពើអសីលធម៌ក្នុងសកម្មភាពផ្សាយពាណិជ្ជកម្មថ្នាំកសិកម្មនិងជីកសិកម្មដើម្បីការពារប្រយោជន៍កសិករ។

លោកយង់សាំងកុមារនាយកមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ( អង្គ​ការ​សេដាក) បាន​ស្វាគម​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ ។ លោក​ថា​ច្បាប់​នេះ​អាច ជួយ​ពិនិត្យ​និង​ទប់​ស្កាត់ ការ​ប្រើ​ប្រាស់​ថ្នាំ​ពុល​កសិកម្ម​ដែល​មាន​ជាតិ​ខ្លាំង​ជ្រុល ជួយ​ទប់​ស្កាត់​ការ​ក្លែង​បន្លំ​លាយ​ផ្សំ​ផលិត​ផល​ជី​និង​ថ្នាំ​កសិកម្ម ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​ទង្វើ​ខុស​ច្បាប់ ​របស់​ពាណិជ្ជករ និង​ជួយកាត់​បន្ថយ​ការ​ចំណាយ​របស់​កសិករ​លើ​ជី​និង​ថ្នាំ​កសិកម្ម​។
ប្រជាពលរដ្ឋប្រមាណ៨៥ភាគរយនៃចំនួនពលរដ្ឋសរុបជាង១៤លាននាក់កំពុងប្រកបរបរកសិកម្ម។កសិករភាគច្រើនបានប្រើប្រាស់ជីនិងថ្នាំកសិកម្មពីបរទេស។កាលពីឆ្នាំ២០១០កម្ពុជាបាននាំចូលជីកសិកម្មប្រមាណ១៧០.០០០តោនក្នុង១ឆ្នាំនិងថ្នាំកសិកម្មប្រមាណ៦០០តោនក្នុងឆ្នាំ។ដោយឡែកក្នុងត្រីមាសទី១នៃឆ្នាំ២០១១នេះការនាំចូលជីកសិកម្មមានចំនួន១៥១.០០០តោននិងថ្នាំកសិកម្មមានចំនួន១.៧០០តោន។ ​គេរំពឹងថាការនាំចូលជីកសិកម្មអាចនឹងកើនឡើងដល់២៥០.០០០តោនក្នុង​មួយ​ឆ្នាំ​ស្រប​តាម​​កំណើន​នៃ​ផ្ទៃ​ដី​ដាំ​ដុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ