អានតួអត្ថបទ
បទយកការណ៍

ការសិក្សា​ប្រវត្តិខ្មែរក្រហម​ជាការផ្សះផ្សាជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រវត្តិសាស្រ្ត​នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ក្លាយ​ជាមេរៀន​ សំខាន់​សម្រាប់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ​ ​ តែដើម្បី​ឲ្យ​យុវជន​ក្រោយ​ឆ្នាំ១៩៧៩​ទទួល​បាន​មេរៀន​ប្រវត្តិសាស្រ្ត​មួយ​ ពិតប្រាកដ​ និង​ត្រឹមត្រូវ​គេទាមទារ​ឲ្យមាន​ការ​បង្រៀន​មួយ​ត្រឹមត្រូវដែរ។​ ចាប់​តំាងពី​ឆ្នាំ២០០៧​ ​ មក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​បណ្តុះ​បណ្តាល​លោកគ្រូ​អ្នកគ្រូ​បាន​រាប់រយ​នាក់​ មុននឹង​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ទំាងនោះ​ចេញទៅ​បង្រៀន​សិស្ស។ ​នៅពេលនេះ មជ្ឈមណ្ឌល​​ដែល​បាន​ចងក្រង​ឯកសារ​នៃរបប​ខ្មែរក្រហម​ធំជាង​គេ ​CD-cam​ កំពុង​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ជិត២០០នាក់​ក្នុង​ខេត្ត​កំពង់ចាម​ រយៈពេល​៦ថ្ងៃ។​ ជា​ការបណ្តុះ​បណ្តាល​ស្រប​ពេល​សវនាការ​បឋម​លើ​មេដឹក​នាំខ្មែរ​ក្រហម​ នឹងបើក​ដំណើរ​ការ​នៅ​ថ្ងៃស្អែក​នេះ។

ការបណ្តុះបណ្តាលគ្រូបង្រៀនស្តីពីវិធីសាស្រ្តនៃការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហម
ការបណ្តុះបណ្តាលគ្រូបង្រៀនស្តីពីវិធីសាស្រ្តនៃការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហម © អ៊ឹម​ ណាវិន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ