អានតួអត្ថបទ
បទយកការណ៍

អ្នកភូមិ​បន្តលើក​សំណើ​ខណៈពេល​អាជ្ញាធរ​ផ្តើមចុះវាស់​វែង​ដីតំបន់​បឹងកក់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អនុគណៈកម្មការ​ចម្រុះ​មួយក្រុម​ ដែល​បង្កើតឡើង​ដោយ​អាជ្ញាធរ​ក្រុងភ្នំពេញ​ ខណ្ឌដូនពេញ​​ និង​អាជ្ញាធរ​សង្កាត់​ស្រះចក ​បានចាប់ផ្តើម ចុះ​វាស់វែង​ដី​ផ្ទះ​របស់​អ្នកភូមិ ​នៅ​តំបន់​បឹងកក់​កាលពី​រសៀល​ថ្ងៃព្រហស្បតិ៍​។ ​កិច្ចការ​នេះ ដើម្បី​ឈានដល់​ការអភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ ស្រប​តាម​សំណើ​របស់​អ្នក​ភូមិ​បឹងកក់​។ ​ក៏​ប៉ុន្តែ​ក្នុង​ពេល​ដំណាលគ្នា​នោះ ក្រុម​អ្នក​ភូមិ​បឹងកក់ ​នៅតែ​បន្ត​លើកសំណើ​សុំ​ការអភិវឌ្ឍន៍​នៅនឹង​កន្លែង​ ដោយ​មួយ​គ្រួសារ​ទទួលបាន​ផ្ទះ​ផ្ទាល់​ដី​ទំហំ ​៤ គុណ ១៦ ម៉ែត្រ ​មាន​គ្រឹះ​រឹងមាំ​ និង​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​។​ អ្នក​ភូមិ​បឹងកក់​ក៏​បាន​ជួបជុំ​បែរបន់​ដល់​អ្នកតា​ម្ចាស់ដី​ ដើម្បី​បន្ទន់ចិត្ត​ថ្នាក់ដឹកនាំ​ឲ្យ​យល់ស្រប​តាម​សំណើ​របស់​ពួកគេ​។

អ្នកភូមិបឹងកក់​ជួបជុំ​បែរបន់​ដល់អ្នកតា​ម្ចាស់ដី​
អ្នកភូមិបឹងកក់​ជួបជុំ​បែរបន់​ដល់អ្នកតា​ម្ចាស់ដី​ © សុវណ្ណរ៉ា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ