អានតួអត្ថបទ
កម្ពុជា-ថៃ

ថៃ​បាញ់គ្រាប់បែក​ចង្កោម​១០០គ្រាប់​ចូលតំបន់​ព្រះវិហារ​

កងទ័ព​ថៃ​បាន​បាញ់​គ្រាប់បែក​ចង្កោម​មក​លើ​ទឹកដី​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ចំនួន​១០០គ្រាប់​នៅក្នុង​ជម្លោះ​ឈ្លាន​ពាន​កម្ពុជា​កាលពី ​ថ្ងៃ​ទី​៤​ដល់​ទី​៧​ខែ​កុម្ភៈ​​ឆ្នាំ​២០១១។ 

​គ្រាប់បែក​ចង្កោម​ដែល​​កងទ័ព​ថៃ​​បាញ់មក​​លើ​ទឹកដី​​កម្ពុជា​​នៅ​តំបន់​​ប្រាសាទ​​ព្រះវិហារ​​
​គ្រាប់បែក​ចង្កោម​ដែល​​កងទ័ព​ថៃ​​បាញ់មក​​លើ​ទឹកដី​​កម្ពុជា​​នៅ​តំបន់​​ប្រាសាទ​​ព្រះវិហារ​​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

បើ​យោងតាម​លទ្ធផល​នៃការ​ស្រាវជ្រាវ​របស់​សម្ពន្ធ​ប្រឆាំងការ​ប្រើប្រាស់​គ្រាប់មីន​និង​គ្រាប់បែក​ចង្កោម​បាន​បង្ហាញ​នៅក្នុង​សន្និសីទ​កាសែត​កាលពី​វេលា​ថ្ងៃត្រង់​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១១​នេះ​ទីក្រុង​ភ្នំពេញ។​ សម្ពន្ធ​ប្រឆាំងការ​ប្រើប្រាស់​គ្រាប់មីន​និង​គ្រាប់បែក​ចង្កោម​បាន​ពន្យល់ថា ​គ្រាប់​ចង្កោម​ទាំងនេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ផ្ទៃដី​ទំហំ​ពី​១​លាន​ទៅ​២​លាន​ម៉ែត្រ​ក្រឡា​ព្រមទាំង​មាន​ផល​ប៉ះពាល់​តំបន់​ចំនួន​១៣​ទីតាំង​ដែល​ស្ថិតនៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

 
ដូច្នេះហើយ​ទើប​អង្គការ​អន្តរជាតិ​មួយនេះ​ជំរុញ​ឲ្យ​កម្ពុជា​និង​ថៃ​ចូលរួម​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​គ្រាប់បែក​ចង្កោម​ដើម្បី​ជា​ការប្តេជ្ញា​ធានា​ឲ្យ​រដ្ឋាភិបាល​ទាំងឡាយ​ រួមទាំង​កម្ពុជា​និង​ថៃ​ផង​ដែរ​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​មិន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ