អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ចង់​បាន​អ្នក​សង្កេតការណ៍​យោធា​មក​ប្រាសាទ​ព្រះវិហារ

រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ស្វែង​រក​កិច្ចអន្តរាគមន៍ និង​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​អះអាង​ថា កំពុងតែ​ស្ថិត​នៅ​ក្នុង​ការ​គំរាមកំហែង​ដោយ​គ្រាប់​កាំភ្លើង​របស់​កងទ័ព​ថៃ​ នៅ​ឡើយ។

ទាហានខ្មែរ​ការពារនៅតំបន់ព្រំដែនជិត​ប្រាសាទ​ព្រះវិហារ
ទាហានខ្មែរ​ការពារនៅតំបន់ព្រំដែនជិត​ប្រាសាទ​ព្រះវិហារ រូបថត ៖ សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

 

01:34

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ

នៅ​លិខិត​ចុង​ក្រោយ​មួយ​ផ្ញើ​ទៅ​លោកស្រី Irina BOKOVA អគ្គនាយក​អង្គការ​យូនេស្កូ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន​បាន​ប្រាប់​ទៅ​លោកស្រី​ថា វត្តមាន​របស់​អ្នក​សង្កេតការណ៍​យោធា​នៅ​ប្រាសាទ​ព្រះវិហារ គឺ​ជា​ការ​ចាំបាច់​មួយ​នៅ​ក្នុង​កាលៈទេសៈ​នេះ។

 
ការ​ធ្វើ​របាយការណ៍​ស្តីពី​ស្ថានភាព​បេតិកភណ្ឌ​ពិភពលោក ប្រាសាទ​ព្រះវិហារ​ខ្មែរ​ទៅ​អង្គការ​យូណេស្កូ នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ នៅពេល​នេះ ចំពោះមុខ​ការ​ពង្រាយ​ទ័ព​កាន់តែ​ច្រើន​របស់​ប្រទេស​ថៃ កម្ពុជា​បាន​អំពាវនាវ​អោយ​មាន​អ្នកសង្កេតការណ៍​យោធា​នៅ​ប្រាសាទ​ព្រះវិហារ។

កាលពី​ថ្ងៃ​ពី​៩​ខែ​កុម្ភៈ​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន ប្រធាន​គណៈកម្មការ​យូណេស្កូ​កម្ពុជា​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៀត​ទៅ​លោកស្រី​Irina BOKOVA អគ្គនាយក​អង្គការ​យូនេស្កូ ដើម្បី​ស្នើ​អោយ​លោកស្រី​ជួយ​សហការ​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​បញ្ជូន​អ្នក​សង្កេតការណ៍​យោធា​មក​កាន់​ប្រសាទ​ព្រះវិហារ។

លោក​សុខ អាន​បាន​ពន្យល់​លោកស្រី​អគ្គនាយក​អង្គការ​យូណេស្កូ​ថា ការ​ដែល​កម្ពុជា​ស្នើ​អោយ​មាន​បេសកកម្ម​របស់​អ្នក​សង្កេតការណ៍​យោធា​របស់​អង្គការ​សហប្រជាជាតិ​នោះ គឺ​គ្មាន​អ្វី​ក្រៅតែ​ពី​ការ​ជួយ​បេតិកភណ្ឌ​ពិភពលោក​នោះ​ឡើយ។ ហើយ​ថា កម្ពុជា​ចង់​អោយ​បេសកកម្ម​របស់​មន្ត្រី​ជំនាញ​យូណេស្កូ និង​បេសកជន​នៃ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក ប្រព្រឹត្តិ​ទៅ​ដោយ​គ្មាន​ការ​រំខាន និង​ការ​យាយី​ណា​មួយ​ឡើយ។ លោក​សុខ អាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ប្រាសាទ​ព្រះវិហារ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​បំផ្លិច​បំផ្លាញ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ចូល​ទៅ​ជិត​ប្រាសាទ​បាន​ទេ ពីព្រោះ​វា​មាន​ការ​វាយប្រហារ​ផ្នែក​យោធា។

សម្រាប់​ប្រធាន​គណៈកម្មការ​យូណេស្កូ​កម្ពុជា វត្តមាន​នៃ​អ្នក​សង្កេតការណ៍​យោធា​របស់​អង្គការ​សហប្រជាជាតិ គឺ​ជា​ការ​ធានា​នូវ​តម្លាភាព​នៃ​រាល់​សកម្មភាព​ដែល​មាន​នៅ​លើ​ប្រសាទ ហើយ​ក៏​ជា​ការ​ពង្រឹង​ការ​ទុកចិត្តគ្នា​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ