អានតួអត្ថបទ
កម្ពុជា

Human Rights Watch៖ រដ្ឋាភិបាល​កម្ពុជា​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ

អង្គការ​សិទ្ធិមនុស្ស ​Human Rights Watchបាន​និយាយ​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួនថា រដ្ឋាភិបាល​កម្ពុជា បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​កាលពី​ឆ្នាំ​២០១០​ កន្លង​ទៅ​នេះ។ Human Rights Watch បាន​អំពាវនាវ​អោយ​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ទប់ទល់​ប្រឆាំង​នឹង​បង្កើន​ការ​រឹតត្បិត​ទាំង ​នេះ។

អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch​ ​ក្នុងរបាយការណ៍ប្រចាំឆ្នាំ​​នេះ​ គូសបញ្ជាក់​ថា៖  រដ្ឋាភិបាល​កម្ពុជា​ បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់ពលរដ្ឋ​កាលពី​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ​។
អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch​ ​ក្នុងរបាយការណ៍ប្រចាំឆ្នាំ​​នេះ​ គូសបញ្ជាក់​ថា៖ រដ្ឋាភិបាល​កម្ពុជា​ បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់ពលរដ្ឋ​កាលពី​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ​។ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

01:50

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី​២៥​មករា​នេះ អង្គការការពារ​សិទ្ធិមនុស្ស Human Rights Watch បាន​សរសេរ​ថា នៅ​ក្នុង​ឆ្នាំ​២០១០​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា បាន​រឹតត្បិត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​ប្រការ​នេះ​បាន​ធ្វើ​អោយ​មាន​ស្ថានភាព​លំបាក និង​គ្រោះថ្នាក់​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​តវ៉ា​ក្នុង​សំណុំរឿង​ជម្លោះ​ដីធ្លី និង​ក្រុម​តំណាង​សហជីព​កម្មករ។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ដក​ស្រង់​ការ​វាយតម្លៃ​បែប​នេះ ពី​ក្នុង​របាយការណ៍​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១១ របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human Rights Watch។

Human Rights Watch បាន​ដកស្រង់​ព្រឹត្តិការណ៍​នានា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​នោះ ដើម្បី​ធ្វើ​ជា​អំណះអំណាង​នៃ​ការ​វាយ​តម្លៃ​អំពី​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ។ យោងតាម​របាយការណ៍​របស់ ​Human Rights Watch ​ព្រឹត្តិការណ៍​ទាំង​នោះ​រួម​មាន ការ​បញ្ជូន​ជនជាតិ​ភាគតិច​អ៊ុយហ្គួ​ដែល​បាន​ស្វែងរក​ការ​ជ្រកកោន​​នៅ​កម្ពុជា ទៅ​ប្រទេស​ចិន​វិញ ការ​គំរាម​បណ្តេញ​អ្នក​សម្របសម្រួល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ការ​គំរាម​បិទ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ការ​កាត់ទោស​មន្ត្រី​អង្គការ​ស្បៀង​អាហារ​ពិភពលោក ការ​ចោទ​ប្រកាន់​កាត់ទោស​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ក្នុង​សំណុំរឿង​ដីធ្លី​ជាដើម។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ខៀវ កាញារីទ្ធិ បាន​ច្រាន​ចោល​ការ​វាយ​តម្លៃ​របស់​អង្គការ Human Rights Watch។ លោក​ខៀវ កាញារីទ្ធ បាន​អះអាង​ថា មូលដ្ឋាន​នៃ​សេរីភាព​ត្រូវ​បាន​ធានា និង​ការពារ។ ឆ្លើយតប​ចំពោះ​ករណី​ដែល​បាន​កើត​ឡើង​មក​នោះ សម្រាប់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា វា​គឺ​ជា​ការ​អនុវត្ត​ច្បាប់​ដែល​ត្រូវ​ធ្វើ​សម្រាប់​មនុស្ស​ទូទៅ។

លោក ខៀវ កាញារីទ្ធ​បញ្ជាក់​ថា ចាប់ពីពេលនេះ​ទៅ មិន​មាន​សកម្មភាព​ណា​មួយ ដែល​ត្រូវ​ចាក​ឆ្ងាយ​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​អ្នក​ប្រព្រឹត្តនោះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ