អានតួអត្ថបទ
បទយកការណ៍

ជនរងគ្រោះ​ជាដើមបណ្តឹង​ក្នុង​សំណុំរឿង ០០២ ត្រៀមខ្លួន​ចូលរួម​សវនាការ និង​ពិភាក្សា​បញ្ហា​សំណង

ចុះផ្សាយ​នៅ​ថ្ងៃ៖

វេទិកា​ថ្នាក់​តំបន់ សម្រាប់​ជនរងគ្រោះ​ជាដើម​បណ្តឹងរដ្ឋប្បវេណី ក្នុង​សំណុំរឿង ០០២ ត្រូវបាន​រៀបចំឡើង នៅ​ទី​រួម​ខេត្តក្រចេះ កាលពីដើម​សប្តាហ៍​នេះ​។ ជា​វេទិកា​ជួបជុំ​រវាង​ដើមបណ្តឹង ចំនួន ៣៥០ នាក់ មកពី​​ខេត្ត​ក្រចេះ រតនៈគិរី មណ្ឌលគិរី ស្ទឹងត្រែង កំពង់ចាម និង​ខេត្ត​ព្រៃវែង។ ក្រុម​ជនរងគ្រោះ បាន​ជួប​ជាមួយ​មេធាវី​របស់​ខ្លួន ដើម្បី​ពិភាក្សា​អំពី​សិទ្ធិ​ពាក្យបណ្តឹង និង​ដំណើរការ​ជំនុំ​ជម្រះក្តី ក៏​ដូចជា​ការប្រមូល​គំនិត​នានា ពាក់ព័ន្ធ​នឹង​ការទាមទារ​សំណង សម្រាប់​រៀបចំ​គម្រោង​ដាក់ជូន​ទៅ​តុលាការ៕

វេទិកាជួបជុំរវាងដើមបណ្តឹង មកពីតាមបណ្តាខេត្ត
វេទិកាជួបជុំរវាងដើមបណ្តឹង មកពីតាមបណ្តាខេត្ត ©លី ម៉េងហួរ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ