អានតួអត្ថបទ
កម្ពុជា

Air France​ មានគម្រោង​ហោះត្រង់​មកកម្ពុជា​

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​ថ្លែងប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​អំពី​គម្រោង​របស់​ក្រុម​អាកាសចរណ៍​បារាំង​Air France ដែល​ចង់​បង្កើត​ការហោះហើរ​ត្រង់​មក​កម្ពុជា។ នៅក្នុង​ឱកាស​ជួប​ជម្រាបលា​លោក​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​បាន​បញ្ចប់​អណត្តិ​របស់​ខ្លួន ឯកអគ្គរដ្ឋ​ទូត​បារាំង​លោកJean-Francois Desmazières បាន​ស្នើ​អោយ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​គាំទ្រ​រាល់​គម្រោង​វិនិយោគ​ របស់​បារាំង​នៅកម្ពុជា។

ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​Air Franceកំពុង​ពិចារណា​អំពី​ការ​បង្កើត​ជើងហោះហើរ​ត្រង់​មក​ប្រទេស​កម្ពុជា
ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​Air Franceកំពុង​ពិចារណា​អំពី​ការ​បង្កើត​ជើងហោះហើរ​ត្រង់​មក​ប្រទេស​កម្ពុជា © Philippe Delafosse
ផ្សាយពាណិជ្ជកម្ម

01:26

សេចក្តីរាយការណ៍របស់​ លាង ដឺលុច

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​លោក​Jean-Francois Desmazières​បាន​អះអាង​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​អំពី​ក្រុមហ៊ុន​បារាំង​មួយ​ចំនួន​ដែល​កំពុង​សំលឹង​មើល​អំពី​ការ​បោះទុន​វិនិយោគ​នៅកម្ពុជា​នា​ពេល​ខាង​មុខ។ ឯកអគ្គរដ្ឋទូត​បារាំង​បាន​ថ្លែង​យ៉ាង​នេះ នៅក្នុង​ឱកាស​ដែល​លោក​ជួប​ជម្រាបលា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃ​ទី​១១​តុលា​ម្សិលមិញ​បន្ទាប់​ពី​បាន​បញ្ចប់​បេសកកម្មការ​ទូត​នៅ​កម្ពុជា។ លោកJean-François Desmazières បាន​អះអាង​ថា ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​Air Franceកំពុង​ពិចារណា​អំពី​ការ​បង្កើត​ជើងហោះហើរ​ត្រង់​មក​ប្រទេស​កម្ពុជា។

 
យោង​តាម​អ្នកនាំពាក្យ​នៃ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី និង​ឯកអគ្គរដ្ឋ​ទូត​បារាំង ​ប្រមុខ​រដ្ឋាភិបាល​បាន​សាទរ​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​Air France ប្រសិន​បើ​ក្រុមហ៊ុន​អាច​នឹង​ប្រតិបត្តិការ​ដូច​គម្រោង​របស់​ខ្លួន​មែន។

ក្រៅ​ពី​ក្រុមហ៊ុន​បារាំង​មួយ​នេះ ឯកអគ្គរដ្ឋទូតបារាំង​បាន​ថ្លែង​ថា ក្រុមហ៊ុន​បារាំង​ផ្សេង​ទៀត​ដូចជា​ក្រុមហ៊ុន​ដាំ​អំពៅ​ដែល​គ្រោង​វិនិយោគ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង ​ក្រុមហ៊ុនTotalដែល​គ្រោង​រុករក​ប្រេង​នៅក្នុង​ប្លុក​មួយ​នៅក្នុង​ខេត្ត​ស្វាយរៀង មាន​កំពុង​ពិចារណា​អំពី​លទ្ធភាព​នៃ​ការ​បោះទុន​នៅ​កម្ពុជា​នេះដែរ។ ស្រប​ពេល​ជាមួយ​គ្នា ក៏មាន​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​ជំនួយ​បារាំង​ដូចជា ក្រុមហ៊ុន​កិនស្រូវ​Golden​rice​បាន​កំពុង​មាន​សកម្មភាព​ប្រមូល​ទិញ​ស្រូវ​អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​នាំចេញ​ទៅ​ក្រៅ​ប្រទេស។​ ឯកអគ្គរដ្ឋទូត​បារាំង​បាន​ស្នើអោយ​លោក​នាយករដ្ឋមន្ត្រី គាំទ្រ​ក្រុមហ៊ុន​បារាំង​ដែល​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ