អានតួអត្ថបទ
បទយកការណ៍

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ជា​ឱកាស​ជួបជុំ​គ្នា​ក្នុង​សង្គម​គ្រួសារ​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រយៈពេល​កាន់​បិណ្ឌ​១៤ថ្ងៃ​បាន​បញ្ចប់​ហើយ ថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​ធំ ឮ​ជា​ថ្ងៃភ្ជុំ ជាថ្ងៃ​គម្រប់​រយៈពេល ១៥ថ្ងៃ​នៃ​ពិធី​កាន់​បិណ្ឌ​តាមទម្លាប់​សាសនា។ មិន​ខុស​ពីឆ្នាំមុនៗ​នោះទេ ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ទីក្រុង​ភ្នំពេញ អ្នកឃ្លាតឆ្ងាយ​ស្រុក​កំណើត​មក​ប្រកប​ការងារ​ផ្សេងៗ​ក្នុង​ទីក្រុង បាន​ចាកចេញ​ពីទីក្រុង វិល​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន ដើម្បី​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​ថ្ងៃ​នេះ។ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ជា​ឱកាស​ធ្វើ​បុណ្យ និង​ជួបជុំ​គ្នា​ក្នុង​សង្គម​គ្រួសារ​ខ្មែរ។ ក្រៅ​ពី​នាំ​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្តអារាម ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ស្រុក​នានា បាន​បង្កើត​កម្មវិធី​សប្បាយ​ផ្សេងៗ​តាម​ទម្លាប់​តំបន់​នីមួយៗ។ ​ ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​មួយ​ចំនួន​បាន​រៀបរាប់ ជុំវិញ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នៅឆ្នាំនេះ៕

ថ្ងៃ​សុក្រ ទី ៨ តុលា​២០១០ ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ ក្នុង​ប្រទេស​កម្ពុជា
ថ្ងៃ​សុក្រ ទី ៨ តុលា​២០១០ ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ ក្នុង​ប្រទេស​កម្ពុជា ©Reuters
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ