អានតួអត្ថបទ
បទយកការណ៍

សង្គមស៊ីវិល៖ ប្តឹង​​គណបក្ស​ប្រឆាំង​ប៉ះពាល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ថ្មី​ម្តង​ទៀត ក្រុម​សង្គម​ស៊ីវិល​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា។ បរិយាកាស​ដែល​មេដឹកនាំ និង​សមាជិក​របស់​គណបក្ស​មិន​នៅក្នុង​រដ្ឋាភិបាល​ត្រូវ​ជាប់​ជំពាក់​វាក់វិន​ជាមួយ​បណ្តឹង​ក្តីក្តាំ។ តំណាង​សង្គម​ស៊ីវិល​មួយ​ចំនួន​អត្ថាធិប្បាយ​ថា ការ​ដែល​គណបក្ស​ប្រឆាំង​មិន​អាច​មាន​លទ្ធភាព​ធ្វើ​សកម្មភាព​ដោយ​សេរី និង​មាន​អារម្មណ៍​ភ័យខ្លាច​ដោយ​សារ​ប្រធាន​គណបក្ស​ត្រូវ​បាន​ផ្តន្ទាទោស​នោះ ការ​នេះ​នឹង​ធ្វើ​អោយ​ខូច​ដំណើរការ​ប្រជាធិបតេយ្យ និង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ផង។ តំណាង​សង្គម​ស៊ីវិល​ខ្លះទៀត អំពាវនាវ​មិន​អោយ​រដ្ឋាភិបាល​យក​តុលាការ​ដោះស្រាយ​បញ្ហា​នយោបាយ​ឡើយ ដោយ​ទុក​អោយ​អ្នកនយោបាយ​ខូច​កេរ្តិ៍ឈ្មោះ​ដោយ​ទង្វើ​របស់​ខ្លួន​ដោយ​ឯកឯង​ទៅវិញ។

លោក សម រង្ស៊ី ប្រធានបក្សប្រឆាំង និង​ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក សម រង្ស៊ី ប្រធានបក្សប្រឆាំង និង​ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន © វណ្ណារ៉ា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ