អានតួអត្ថបទ
បទយកការណ៍

អង្គការ​ក្រៅ​រដ្ឋាភិបាល​ ព្រួយបារម្ភ​ពី​សុវត្ថិភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានបទ​ស្តី​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ជាទូទៅ​នៅ​តែ​ជា​ប្រធានបទ​ក្តៅ​ គគុក​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​បន្ថែម​ការ​ចាប់​អារម្មណ៍​ទៅ​លើ​មនុស្ស​ មួយ​ក្រុម​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​និង​ការ​គំរាម​កំហែង​ចំពោះ​សុវត្ថិភាព ​របស់​ខ្លួន​នោះគឺ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​មាន​ច្រើន​ក្រុម។ ប៉ុន្តែ​ក្រុម​អ្នក​ដែល​កំពុង​ជួប​ប្រទះ​ការ​គំរាម​កំហែង​ច្រើន​ជាង​គេ​ សព្វថ្ងៃ​នេះ គឺ​ក្រុម​តំណាង​សហគមន៍​នានា និង​តំណាង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បណ្តេញ​ចេញ។ ក្រុម​សង្គម​ស៊ីវិល​អំពាវនាវ​អោយ​រដ្ឋាភិបាល​ជួយ​ការពារ​សុវត្ថិភាព​អ្នក​ ការពារ​សិទ្ធិ​មនុស្ស ​និង​គួរ​បង្កើត​វេទិការ​ជួប​គ្នា​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ដើម្បី ​អាច​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស។

អង្គការ​​​​ក្រៅ​រដ្ឋាភិបាល​​ព្រួយបារម្ភ​​ពី​សុវត្ថិភាព​​អ្នក​ការពារ​សិទ្ធិ​មនុស្ស
អង្គការ​​​​ក្រៅ​រដ្ឋាភិបាល​​ព្រួយបារម្ភ​​ពី​សុវត្ថិភាព​​អ្នក​ការពារ​សិទ្ធិ​មនុស្ស © វណ្ណារ៉ា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ