អានតួអត្ថបទ
កម្ពុជា

ប្រជាជាតិ​របស់​​ទន្លេ​មេគង្គ​ក្រោម​ ពិភាក្សា​គ្នា​អំពី​ការប្រើប្រាស់​ទឹក

តំណាង​មក​ពី​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​កំពុង​ពិភ្សា​គ្នា​នៅក្នុង​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​មួយ​ដែល​ ត្រូវ​បាន​រៀបចំ​នៅក្នុង​ទីក្រុង​វៀងច័ន្ទ​ប្រទេស​ឡាវ។ កិច្ច​ប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ក្របខណ្ឌ​សមាជិក​ទន្លេ​មេគង្គក្រោម​ ត្រូវ​ពិភាក្សា​គ្នា​អំពី​ការទាញ​យក​ផលប្រយោជន៍​ពី​ទឹកទន្លេ​មេគង្គ​ប្រកប​ ដោយ​ចេរភាព។

ប្រជាជន​រស់នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម​រង​ប៉ះពាល់​ដោយ​ការកសាង​ទំនប់វារី​អគ្គិសនី​ក្នុង​ទន្លេមេគង្គ​លើ​
ប្រជាជន​រស់នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម​រង​ប៉ះពាល់​ដោយ​ការកសាង​ទំនប់វារី​អគ្គិសនី​ក្នុង​ទន្លេមេគង្គ​លើ​ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

02:04

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

មន្ត្រី​រដ្ឋាភិបាល អ្នកជំនាញ អ្នកស្រាវជ្រាវ ភ្នាក់ងារ​អភិវឌ្ឍន៍ សង្គមស៊ីវិល​ជាតិ និង​អន្តរជាតិ និង​ផ្នែក​ឯកជន​មក​ពី​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ថៃ​កំពុង​ជួប​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​ក្នុង​ទីក្រុង​វៀងចន្ទ​ប្រទេស​ឡាវ។

ប្រធានបទ​ជាច្រើន​ត្រូវ​បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​រយៈ​ពេល​២​ថ្ងៃ​នេះ ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ធនធាន​ទឹក​ទន្លេ​មេគង្គ​នា​ពេល​អនាគត ដើម្បី​ជា​ប្រភព​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ចំ​ពេល​ដែល កំពុង​មាន​គម្រោង​សាងសង់​វារី​អគ្គីសនី​ចំនួន​១២​នៅតាម​ដងទន្លេ​មេគង្គ​ផ្នែក​ខាងលើ និង​មាន​គម្រោង​វារីអគ្គីសនី​ជាង​១០​ទៀត ត្រូវ​គ្រោង​សាងសង់​នៅ​អាងទន្លេ​មេគង្គ​ក្រោម។ គម្រោង​វារី​អគ្គីសនី​ទាំងនេះ​ជា​ប្រធានបទ​ដែល​ធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភ​របស់​ក្រុម​អ្នកការពារ​បរិស្ថាន។

នៅក្នុង​កិច្ចពិភាក្សា​នេះ ក៏​មាន​ដាក់​បង្ហាញ​ដែល​ពី​ផល​ប៉ះពាល់ និង​ឱកាស​នៃ​ការ​ស្រូប​យក​ផលប្រយោជន៍​ពី​ធនធាន​អាងទន្លេ​មេគង្គ​នេះ​តាម​រយៈ​ការ​នេសាទ ការ​ប្រើប្រាស់​ទឹក​តាម​ព្រំដែន​ទឹក ការ​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម។ ប្រធានបទ​សំខាន់​មួយ គឺ​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​ក៏​ជា​របៀបវារៈ​នៃ​ការ​ពិភាក្សា​ផងដែរ។

ទន្លេ​មេគង្គ​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ទន្លេ​ធម្មជាតិ​មួយ​ដែល​មាន​សក្កានុពល​មហាសាល​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​នានា​នៅតាម​ដង​ទន្លេ​មេគង្គ​នេះ។ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទន្លេ​មេគង្គ មាន​មនុស្ស​ជាង​៦០​លាន​នាក់​ដែល​កំពុង​រស់នៅ​អាស្រ័យផល នៅ​ផ្នែក​អាង​ទន្លេ​មេគង្គ​ក្រោម។ កសិកម្ម​គឺ​ជា​សកម្មភាព​សេដ្ឋកិច្ច​ចាំបាច់​តែមួយ​គត់​សម្រាប់​ប្រជាជន​ទាំងនេះ។ មាន​ផ្ទៃដី​ធ្វើ​ស្រែ​ច្រើន​ជាង​១០​លាន​ហិចតា​នៅតាម​អាងទន្លេ​មេគង្គ​ក្រោម​ដែល​ត្រូវ​ប្រើប្រាស់​ទឹកទន្លេ​មេគង្គ​នេះ។

ទោះ​យ៉ាងណា​ក៏​ដោយ ទឹកជំនន់​ប្រចាំឆ្នាំ​នៅតាម​អាង​ទន្លេ​មេគង្គ​ដែល​ជាទូទៅ​បាន​ញ៉ាំញី​ប្រទេស​កម្ពុជា និង​វៀតណាម​នោះ​បាន​ធ្វើ​អោយ​ខូចខាត​ដល់​ការផលិតស្រូវ​ដែល​មាន​តម្លៃ​រាប់រយ​ដុល្លារ។ ទន្លេ​មេគង្គ​ក៏​ជា​ផ្លូវ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ដែរ។ ជា​រៀងរាល់ឆ្នាំ​មាន​ទំនិញ​ជា​៣សែន​តោន​ត្រូវ​បាន​ដឹក​តាម​នាវា​រវាង​ពី​ខេត្ត​គន់មីង​ប្រទេស​ចិន មក​បាងកក​ប្រទេស​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ