អានតួអត្ថបទ
កម្ពុជា

លោកការ សាវុត្ថ៖ « សាលក្រម​ផ្តន្ទាទោស​ឌុច​ដាក់​គុក​ចំនួន ៣៥ឆ្នំា ជា​រឿង​អយុត្តិធម៌ ដែល​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ »

លោកការ សាវុត្ថ សហមេធាវីជាតិ​ការពារ​ឌុច បាន​ប្រកាស​ប្រាប់​វិទ្យុ​បារំាង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ ទី២៧ កក្កដា នេះ​ថា ការ​ដែល​តុលាការ​បាន​ផ្តន្ទាទោស​ឌុច​ឲ្យ​ជាប់​គុក​ចំនួន ៣៥ឆ្នំា គឺ​ជា​រឿង​មួយ​អយុតិ្តធម៌ ដែល​លោក​មិន​អាច​ទទួល​យក​បាន​ទេ។ 

លោកការ សាវុត្ថ សហ​មេធាវី​ជាតិ​ការពារ​ឌុច
លោកការ សាវុត្ថ សហ​មេធាវី​ជាតិ​ការពារ​ឌុច ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

07:42

បទសម្ភាសន៍​របស់ គួច គន្ធារ៉ាជាមួយ​លោក ការ សាវុត្ថ

គួច គន្ធារ៉ា

មួយ​ថ្ងៃ ក្រោយ​តុលាការ​ខ្មែរក្រហម​បាន​ប្រកាស​សាលក្រម​ឌុច លោកការ សាវុត្ថ សហ​មេធាវី​ជាតិ​​ការពារ​ឌុច បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ថ្ងៃ​អង្គារ ទី២៧ កក្កដា នេះ ដោយ​បាន​ចាត់​ទុក​ការ​ផ្តន្ទាទោស​ឌុច​ឲ្យ​ជាប់​គុក​ចំនួន ៣៥ឆ្នំា គឺ​ជា​រឿង​មួយ​អយុតិ្តធម៌ ដែល​លោក​មិន​អាច​ទទួល​យក​បាន​ទេ។ លោក​បាន​បញ្ជាក់​ថា លោក​នឹង​ប្តឹង​សារទុក​ទៅ​កាន់​តុលាការ​កំពូល​នា​ថ្ងៃ​ខាង​មុខ ដើម្បី​ស្វែង​រក​យុត្តិធម៌​ពិត​ឲ្យ​កូនក្តី​របស់​លោក។ ចំពោះ​លោក ការ សាវុត្ថ ឌុច​ មិន​ត្រូវ​គេ​យក​ទៅ​កាត់​ទោស​ទេ ហើយ​ឌុច ក៏​មិន​ត្រូវ​ទទួល​ទោស​អ្វី​ដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ