អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​កម្ពុជា​អនុម័ត​ការ​សម្រួល​ពាណិជ្ជកម្ម​​​កម្ពុជា-​ចិន

រដ្ឋសភាបាន​ផ្តល់​ការយល់ព្រម​ជា ​ឯកច្ឆ័ន្ទលើ​អនុសញ្ញា​កុងស៊ុល រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃទី​៧ ខែ​ឧសភានេះ។ ជា ​កិច្ច​ព្រមព្រៀង ដើម្បី​សម្រួល​ពាណិជ្ជកម្ម​រវាង​ ប្រទេស​ទាំង​ពីរ។

ចិន​និង​កម្ពុជា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា
ចិន​និង​កម្ពុជា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ©សុវណ្ណារ៉ា(បណ្ណាសារ)
ផ្សាយពាណិជ្ជកម្ម

អនុសញ្ញា​កុងស៊ុល រវាង​កម្ពុជា និង​ចិន ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ចុះ​

04:49

បទ​អន្តរាគមន៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

ហត្ថលេខាព្រមព្រៀង​រួមគ្នា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​ភ្នំពេញ។ អនុសញ្ញា​កុងស៊ុល​នេះ បាន​ធ្វើ​ឡើង យក​លំនាំ​តាម​អនុសញ្ញា​ទីក្រុង​វីយ៉ែន ឆ្នាំ​១៩៦៣ ស្តីពី ទំនាក់​ទំនងកុងស៊ុលដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវការ នៅ​កម្ពុជា កាលពី​ឆ្នាំ​២០០៥។

 
អនុសញ្ញា​កុងស៊ុល​កម្ពុជា និង​ចិន តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ត្រូវ​គោរព​អភ័យ​ឯកសិទ្ធិ និង​បុព្វសិទ្ធិ និង​សម្រួល​ដល់​មន្ត្រី​កុងស៊ុល និង​ក្រុមគ្រួសារ​របស់​គេដែល​បំពេញ​ការងារ​កុងស៊ុល នៅ​ក្នុង​ទឹកដី​នៃ​រដ្ឋ​ម្ចាស់ផ្ទះ។ អនុសញ្ញា​នេះ ក៏បាន​ផ្តល់​លទ្ធភាព​ឲ្យ​មន្ត្រី​កុងស៊ុល អនុវត្ត​នូវ​មុខងារ​ជា​អ្នកការទូត រួម​ទាំង​ការប្រាស្រ័យ​ទាក់ទងដោយ​ផ្ទាល់​រវាង​ពលរដ្ឋ​នៃ​រដ្ឋ​ដាក់​កុងស៊ុល ជាមួយ​មន្ត្រី​កុងស៊ុល ទទួល​ពាក្យ​ស្នើសុំ​សញ្ជាតិ ផ្តល់​ទិដ្ឋាការ ព្រម​ទាំង​ពន្យារ​សុពលភាព ជាដើម​។ មន្ត្រី​កុងស៊ុល​ទាំងពីរ ក៏ នឹង​ត្រូវ​ផ្តល់​កិច្ចឧបត្ថម្ភ​នានា ដល់​ពលរដ្ឋ នាវា ក្រុម​នាវិក ក៏​ដូចជាយន្តហោះ និង​ក្រុម​អាកាសយានិក​របស់ប្រទេស​រៀងៗ​ខ្លួន។

អនុសញ្ញា​កុងស៊ុល​កម្ពុជា និង​ចិន ដែល​រដ្ឋសភា​បាន​យល់ព្រម នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា​នេះ ក៏​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរអាច​បើក​ស្ថាន​អគ្គ​កុងស៊ុល ដែល​ជា​សាខា​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បន្ថែមទៀត។ ក្នុង​ស្ថានភាព​នេះ កម្ពុជា​នឹង​បើក​ស្ថាន​អគ្គកុងស៊ុល​ចំនួន ៦ បន្ថែមទៀត នៅតាម​ទីក្រុង​ធំៗ​របស់​ប្រទេស​ចិន បន្ថែម​លើ​ស្ថាន​ឯក​អគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ប៉េកាំង និង​ស្ថាន​អគ្គ​កុងស៊ុល ៦ ផ្សេងទៀត ដែល​ត្រូវបាន​បង្កើត​រួចហើយ។

អនុសញ្ញា​កុងស៊ុល​កម្ពុជា-ចិន ក៏​ដើម្បី​សម្រួល​ដល់​ទំនាក់​ទំនង​ផ្នែក​ការទូត​ផង និង​ដើម្បី​សម្រួល​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​។ សម្រាប់​កម្ពុជា អនុសញ្ញា​នេះ នឹង​ទាក់ទាញ​អ្នកវិនិយោគ និង​អ្នកទេសចរ​ចិន​បន្ថែមទៀត ចូល​មក​កាន់​ប្រទេស​កម្ពុជា​។​

ក្នុង​អង្គប្រជុំ​រដ្ឋសភា លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង ដែល​ជា​តំណាង​រាជរដ្ឋាភិបាល ដើម្បី​ការពារ​សេចក្តីព្រាងច្បាប់​នេះ បាន​លើកឡើង​ថា អនុសញ្ញា​កុងស៊ុល​កម្ពុជា និង​ចិន ធ្វើឡើង​ដើម្បី​ពង្រីក និង​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង​ជា​ប្រពៃណី​ដ៏​យូរលង់ រវាងប្រទេស​ទាំង​ពីរ និង​ទំនាក់ទំនង​កុងស៊ុល ក្នុង​ការបង្ក​លក្ខណៈ​អនុគ្រោះ​ដល់​កិច្ច​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។ ម្យ៉ាងទៀត អនុសញ្ញា​នេះ ក៏​ជម្រុញ​ការអភិវឌ្ឍន៍​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ វប្បធម៌ ទេសចរណ៍ និង​វិទ្យាសាស្ត្រ ក៏ដូចជា​វិស័យ​ដទៃ​ទៀត។

ទំនាក់ទំនង​ជា​សាល​វន្ត​រវាង​កម្ពុជា និង​ចិន ត្រូវបាន​បង្កើតឡើង តាំងពី​យូរយារ​ណាស់​មកហើយ​។ ទំនាក់ទំនង​នេះ ក៏​កាន់តែ​ជិតស្និទ​បន្ថែមទៀត តាមរយៈ​អតីត​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និង​លោក​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន នា​ពេល​សព្វថ្ងៃ។ ក្នុង​នោះ ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុជា និង​ចិន ក៏​កាន់តែ​ជិតស្និទ និង​មាន​ការរីកចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់លើ​គ្រប់​វិស័យ។

របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបង្ហាញ​ថា រហូត​ដល់​ចុង​ឆ្នាំ​២០០៩ គម្រោង​វិនិយោគទុន​របស់​ចិន​នៅ​កម្ពុជា មាន​ចំនួន ៣៤៩ គម្រោង គិត​ជា​ទឹកប្រាក់​ចំនួន ៧,០៣០ លាន​ដុល្លារ​អាមេរិក។ ចំណែក​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ក៏​បាន​ប្រកាស កាល​ពី​ដើម​ខែ​មីនា​ថា ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន នៅ​ឆ្នាំ​២០០៩ មាន​តម្លៃ ៩៤៤ លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ ចិន​បាន​នាំ​ទំនិញចូល​មក​កាន់​ប្រទេស​កម្ពុជា ចំនួន ៩០៧លាន​ដុល្លារ។ ចំណែក​កម្ពុជា​វិញ នាំចេញ ទៅ​ចិន​តែ ៣៧ លាន​ដុល្លារ​ប៉ុណ្ណោះ។

ក្នុង​កិច្ចប្រជុំ នា​ថ្ងៃទី​៧​ខែ​ឧសភា​នេះ រដ្ឋ​សភា​កម្ពុជា ក៏បាន​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម ស្តីពី ការដឹក​ជញ្ជូន​តាម​ផ្លូវទឹក។ ជា​កិច្ច​ព្រមព្រៀង ដែល​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើង​ថា ជា​ការជម្រុញ និង​លើកកម្ពស់ ពាណិជ្ជកម្ម​អន្តរជាតិ តាមរយៈ​ការសម្រប​សម្រួល ការដឹក​ជញ្ជូន​ទំនិញ អ្នកដំណើរ និង​ទេសចរ តាម​ផ្លូវទឹក​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ