អានតួអត្ថបទ
កម្ពុជា

កាសែត​ប្រឆាំង​ខ្មែរ​ម្ចាស់​ស្រុក​ចាប់​បើក​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១​ខែ​ឧសភា​

កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ដែល​បាន​ បិទទ្វារ​កាលពី​ដើម​ខែ​មេសា​កន្លង​មកនេះ​​នឹង​ចាប់​ផ្តើម​បោះពុម្ព​ផ្សាយ​ ឡើង​វិញ​នៅ​ថ្ងៃ​ទី១​ខែ​ឧសភា​ខាងមុខ​នេះ​ពោល​គឺ​កាសែត​នេះ​នឹង​បើក​ឡើង​វិញ​នៅ​២​ថ្ងៃ​មុន​ទិវា​សេរីភាព​ សារព័ត៌មាន​ពិភពលោក។​​​ ការ​បើក​ឡើង​ វិញ​នេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ចាងហ្វាង​របស់​ខ្លួន​ត្រូវ​បាន​ដោះលែង​ ចេញ​ពី​ពន្ធនាគារ​ព្រៃស​កាល​ពី​១០​ ថ្ងៃ​មុន​នេះ។ 

កាសែត "ខ្មែរ​ម្ចាស់​ស្រុក" ចេញ​ផ្សាយ​វិញក្នុង​ពេល​ឆាប់ៗ
កាសែត "ខ្មែរ​ម្ចាស់​ស្រុក" ចេញ​ផ្សាយ​វិញក្នុង​ពេល​ឆាប់ៗ ©ដឺលុច/RFI
ផ្សាយពាណិជ្ជកម្ម

03:55

សំឡេង​របស់ គី សុខលីម

លោក​ហង្ស​ចក្រា​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជិត​១​ឆ្នាំ​ដោយសារ​តែ​សេ្មររិះគន់​របស់​លោក​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ដែល​បាន​បិទទ្វារ​កាល​ពី​ដើម​ខែ​មេសា​កន្លង​មក​នេះ​​នឹង​ចាប់​ផ្តើម​បោះពុម្ព​ផ្សាយ​ឡើង​វិញ​នៅ​ថ្ងៃ​ទី១​ខែ​ឧសភា​ខាង​មុខ​នេះ​ពោល​គឺ​កាសែត​នេះ​ត្រូវ​បើក​ឡើង​វិញ​២​ថ្ងៃ​មុន​ទិវា​សេរីភាព​សារព័ត៌មាន​អន្តរជាតិ។​​

ចាងហ្វាង​កាសែត​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃស​រូបនេះ​បាន​បន្ត​ទៀត​ថា​​លោក​បាន​ចំណាយ​ពេល​វេលា​ថវិកា​និង​កិត្តិយស​ជា​មួយ​កាសែត​នេះ​តាំង​ពី​ការ​ចាប់​ផ្តើម​ដំបូង​មកម្ល៉េះ ​​ដូច្នេះ​លោក​មិន​អាច​ទុក​អោយ​កាសែត​នេះ​ងាប់​ចោល​នោះ​ទេ។​លោក​បាន​បញ្ជាក់​ទៀត​ថា​លោក​​ត្រូវតែ​ធ្វើ​អោយ​វា​រស់​ឡើងវិញ​នៅក្នុង​ពេលឆាប់​ៗ​ខាងមុខ​នេះ។​

កាសែត​ប្រឆាំង​មួយ​នេះ​នឹង​បន្ត​ផ្សាយផ្សាយ​៦​លេខ​ក្នុង​មួយ​សប្តាហ៍​ជាមួយ​នឹង​បុគ្គលិក​អ្នកកាសែត​ចំនួន​៦​នាក់។​កាសែត​សខ្មៅ​៤​ទំព័រ​នេះ​បោះពុម្ព​ចំនួន​ជាង​១​ពាន់​ច្បាប់​ក្នុង​មួយ​លេខៗ។​​​លោក​ហង្ស​ចក្រា​ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​បាន​បញ្ជាក់​ជាមួយ​នឹង​សម្តី​ម៉ាត់ៗ​ថា​តុង​កាសែត​របស់​លោក​គឺ​នៅដដែល។​ប៉ុន្តែ​​ម្តងនេះ​លោក​សរសេរ​អត្ថបទ​ប្រឆាំង​ដោយ​គោរព​ទៅ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកកាសែត។​
បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​កាសែត​ប្រឆាំង​ចំនួន​បី​ប៉ុន្តែ​​កាសែត​ទាំង​បី​នេះ​តែងតែ​បិទ​ការផ្សាយ​របស់​ខ្លួន​ប្តូរវេន​គ្នា​ដោយសារ​តែ​បញ្ហា​ហិរញ្ញវត្ថុ។​​​​

ការ​បើក​កាសែត​ប្រឆាំង​ឡើង​វិញ​ត្រូវ​បាន​ធ្វើ​ឡើង​២​ថ្ងៃមុន​ទិវា​សេរីភាព​សារព័ត៌មាន​អន្តរជាតិ។​​​ការប្រារព្ធ​ទិវា​សេរីភាពសារព័ត៌មាន​អន្តរជាតិ​នៅ​ឆ្នាំ​នេះ​ ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​បរិបទ​ដែល​អ្នកកាសែត​កម្ពុជា​មួយ​ចំនួន​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ និង​ការ​ប្តឹងផ្តល់​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ