អានតួអត្ថបទ
កម្ពជា

កម្មករ​ព្រមាន​ធ្វើ​កូដកម្ម​បើ​មិន​បាន​ប្រាក់​ឈ្នួល​១៦០ដុល្លារ​

មួយ​​ថ្ងៃ​មុន​​ការ​កំណត់​​ប្រាក់​​ឈ្នួល​​ប្រចាំ​ឆ្នាំ​២០១៦​មក​ដល់​​នៅ​​ថ្ងៃ​ទី​០៨​តុលា​​ស្អែក​កម្មករ-កម្មការិនី​​ធ្វើការ​​នៅ​ក្នុង​​រោង​ចក្រ​​សួន​​ឧស្សាហកម្ម​​កាណាឌីយ៉ា​​បាន​​ជួបជុំ​​សម្ដែង​​មតិ​​នៅ​​ថ្ងៃទី០៧តុលា​នេះ។ ​​ការជួបជុំ​​នេះ​​គឺ​​សារ​​បង្ហាញ​​ទៅ​​រដ្ឋាភិបាល​​និង​​ថៅ​កែ​រោង​ចក្រ​​ថា​ ពួកគេ​​មិន​ពេញ​ចិត្ត​​ជាមួយ​​តួលេខ​​ទឹកប្រាក់​​ដែល​​គ្រោង​​នឹង​​ផ្ដល់​ឲ្យ​។ កម្មករ​​ថែម​ទាំង​​បាន​​ព្រមាន​​ទៀត​ថា ​ពួកគេ​​នឹង​ធ្វើ​​កូដកម្ម​​ប្រសិន​​មិន​បាន​​ប្រាក់​​ឈ្នួល​១៦០​ដុល្លារ។ ​ 

​@siv chnna
ផ្សាយពាណិជ្ជកម្ម

«បងប្អូន​យើង​មក​ធ្វើ​អី? យើង​មក​ទាមទារ ធ្វើ​ម៉េច​បាន? សាមគ្គី​គ្នា​ដើម្បី​ទាមទារ ដោយសារតែ​ច​ចារ​មានការ​តឹងតែង​ដោយសារតែ​និយោជក​ព្រម​ឲ្យ​តែ៥ដុល្លារ​ប៉ុណ្ណោះ។ តើ​យើង​យក​អត់? អត់ ! បើសិនជា​តែ៥ដុល្លារ​យើង​ធ្វើ​ម៉េច​ទៀត? កូដកម្ម! កូដកម្ម!»   សម្រែក​នៃ​ការទាមទារ​របស់​កម្ម​ករ​នេះ​ផ្ដើមចេញពី​តំបន់ឧស្សាហកម្មកាណាឌីយ៉ា​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដែលមាន​កម្មករ​ចូលរួម​ជាច្រើន​រយ​នាក់​ជាមួយនិង​ការលើក​បដា​ទាមទារ។

 លោក អាត់ ធន់ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ដែល​បាន​ដឹកនាំ​ការជួបជុំ​នេះ​បាន​ស្រែក​នៅ​ចំពោះ​មុន​កម្មករ​ថា ការចរចា​មាន​ភាព​តានតឹង​ដោយសារតែ​និយោជក​សម្រេច​ផ្ដល់​ឲ្យ​កម្មករ​តែ៥ដុល្លារ ហើយ​រដ្ឋាភិបាល​សម្រេច​ផ្ដល់​ឲ្យ៧.៥ដុល្លារ ដែល​ផ្ទុយ​ពី​បំណង​កម្មករ​ចង់បាន១៦០ដុល្លារ។

លោក អាត់ ធន់ ឲ្យ​ដឹង​ទៀតថា​នៅថ្ងៃនេះ​មានការ​ជួបជុំ​ចំនួន៦០កន្លែង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់សោម និង ស្វាយរៀង។  ហើយ​ការជួបជុំ​នេះ​គឺជា​សារ​បង្ហាញថា កម្មករ​ពួកគេ​មិន​ពេញចិត្ត​និង​តួលេខ​ទឹកប្រាក់​ដែល​និយោជក​និងរដ្ឋាភិបាល​គ្រោង​ផ្ដល់​ជូននិងស្នើបន្ត​ឲ្យ​លុបបំបាត់​កិច្ចសន្យាការងារ​ខ្លីដើម្បី​កុំ​ឲ្យ​បង្កើត​ច្បាប់​ដែលមាន​ភាព​រឹតបណ្តឹងនិង​ពិនិត្យ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាដើម។

សូមបញ្ជាក់ថា ប្រាក់​ឈ្នួល​ទាប​បំផុត​សម្រាប់​កម្មករ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់និង​ផលិត​ស្បែកជើងកម្ពុជា​ក្នុង​ឆ្នាំ២០១៥គឺ១២៨ដុល្លារ​ក្នុង​មួយខែ។
រួមជាមួយ​ប្រាក់​អត្ថ​ប្រយោជន៍​​ផ្សេងៗកម្មករ​កម្ពុជា​ក្នុង​វិស័យ​វាយភណ្ឌមាន​ចំណូល​មធ្យម​ប្រចាំខែ​ចាប់ពី១៤៧ដុល្លារ​ទៅ១៥៦ដុល្លារ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ