អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋ​ជា​ច្រើន​រង​ចំា​ជិះ​រទេះ​ភ្លើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៦​នេះ មាន​ដំណឹង​ថា​កម្ពុជា​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ខ្សែរ​ថភ្លើង​ដឹក​អ្នក​ដំណើរ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ។ ដំណឹង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍ ជា​ច្រើន​ពី​សំណាក់​ប្រជាពល​រដ្ឋ​ខ្មែរ។ ពល​រដ្ឋ​ខ្មែរ ដែល​មិន​សូវ​ស្គាល់​រស់ជាតិ ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែក ចង់​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដែល​កំពុ​ង​ពេញ​និយម​នៅតាម​ប្រទេស​ជឿន​លឿន​នេះ។ តើ​ពេល​ណា​ទើប​សេវាកម្ម​នេះ នឹង​ដាក់​ឲ្យដំ​ណើរ​ការពិត​ប្រាកដ​នោះ យើង​នៅ​មិន​ទាន់​ដឹង​ទេ ប៉ុន្តែ​តាម​រយៈ​បទ​យក​ការណ៍​យើង​នៅ​ពេលនេះ អ្នក​បើក​បរ​រថ​ភ្លើង​ម្នាក់ សូម​នាំ​អារម្មណ៍​លោក​អ្នក ទៅ​គយ​គន់​ទេស​ភាព​តាម​ដងផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ជា​មុន​សិន។

រូបថតៈរថភ្លើងកំពុងធ្វើដំណើរនាពេលកន្លងមក
រូបថតៈរថភ្លើងកំពុងធ្វើដំណើរនាពេលកន្លងមក @អ៊ឹម ណាវិន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ