អាយុ២៥ឆ្នាំ យុវជន ខ័ន ដាលក្ខណ៍ ពិការភ្នែកទាំងពីរ ប៉ុន្តែគាត់មានទឹកដមសំឡេងពីរោះមួយបែប។ គាត់ចាកចេញពីស្រុកកំណើត មករកស៊ីច្រៀងតាមចិញ្ចើមថ្នល់នៅភ្នំពេញនេះ បានជាង១ឆ្នាំហើយ។ គាត់ស្នាក់នៅជួលផ្ទះគេ ជាមួយជនពិការដទៃទៀត។ យុវជនពិការភ្នែករូបនេះ មានភរិយាជាជនពិការភ្នែកទាំងពីរដូចគ្នា និងមានកូនចំនួនពីរនាក់។ក្នុងជីវិតនេះ ដាលក្ខណ៍ សោកស្តាយណាស់ដែលពុំអាចមើលឃើញពិភពលោកដូចមនុស្សទូទៅ ហើយសំខាន់ជាងនេះ គឺសូម្បីតែមុខឪពុកម្តាយរបស់ខ្លួន គ៏គ្មានឱកាសបានឃើញផង។ទោះយ៉ាងណាក៏ដោយចុះ ទៅថ្ងៃខាងមុខ ដាលក្ខណ៍ មានក្តីស្រមៃចង់បង្កើតតន្ត្រីជនពិការមួយក្រុម ដើម្បីដើរច្រៀងក្នុងកម្មវិធីផ្សេងៗ។
មើលវគ្គផ្សេងទៀត
-
ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាយកការលេងកីឡាជាសារលុបការរើសអើងក្នុងសង្គម
នៅក្នុងថ្ងៃទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអបអរសប្តាហ៍មោទកភាព សហគមន៍ឥន្ទូនូកម្ពុជាបានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពមួយនៅក្នុងខេត្តកំពតដោយមានការចូលរួមលេងរបស់កីឡាករស្រ្តីដែលបានប្តូរអត្តសញ្ញាណជាបុរស។ តាមរយ:ការប្រកួតកីឡាមួយនេះ ពួកគេចង់ផ្សព្វផ្សាយសារលុបបំបាត់ការរើសអើងក្នុងសង្គមគ្រប់រូបភាពចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ កីឡាករមួយចំនួនបានឱ្យដឹងថា កម្មវិធីនេះនឹងបើកទំព័រថ្មីចំពោះសង្គម និងបង្ហាញពីសាមគ្គីភាព កម្លាំងថាមពលរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។20/05/202410:36 -
លោក អ៊ុយ ភារី៖ មុខរបរឡើងត្នោតជួយឲ្យកូនៗបានរៀនដល់មហាវិទ្យាល័យ
កំពង់ឆ្នាំងជាខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀតរបស់កម្ពុជាដែលផលិតស្ករត្នោតច្រើនជាងគេ។ តែកសិករមួយចំនួននៅក្បែរៗជើងភ្នំក្រាំងដីមាសបានបោះបង់មុខរបរមួយនេះចោលដោយសារការងារនេះមានការនឿយហត់ខ្លាំង និងស្ករត្នោតលក់មិនសូវបានថ្លៃ។ ទោះជាយ៉ាងណា លោក អ៊ុយ ភារី អ្នកប្រកបរបរឡើងត្នោតម្នាក់មានវ័យ ៥២ឆ្នាំបានទទួលស្គាល់ថា របរមួយនេះបានជួយឲ្យកូនៗរបស់គាត់អាចបន្តការសិក្សារហូតដល់មហាវិទ្យាល័យ៕14/05/202406:10 -
កំពង់ឆ្នាំង៖ម៉ាស៊ីនកិនដីជួយសម្រួលកម្លាំងដល់សិប្បករឆ្នាំងដី
ពលរដ្ឋរស់នៅក្បែរៗជើងភ្នំក្រាំងដីមាស ក្នុងខេត្តកំពង់ឆ្នាំង នៅតែរក្សាមុខរបបដូនតារបស់ខ្លួន គឺសិប្បកម្ម«កុលាភាជន៍» ដែលមានដូចជា ឆ្នាំងដី ក្អម និងរូបសត្វជាច្រើន ដែលធ្វើពីដីឥដ្ឋ។ មុខរបរនេះពីដើមឡើយគឺត្រូវប្រើកម្លាំងពលកម្មធ្ងន់ធ្ងរ ដោយសារតែត្រូវវាយដីបំបែកឲ្យហ្មត់ល្អ មុននឹងយកទៅលាយទឹកឲ្យស្អិតរមួត។ តែបច្ចុប្បន្ន ពលរដ្ឋចេះច្នៃម៉ាស៊ីនម្យ៉ាងដូចម៉ាស៊ីនកិនស្រូវដែរ ដើម្បីកិនដីឲ្យហ្មត់ដូចកន្ទក់ លក់ឲ្យសិប្បករ ដើម្បីផលិតផ្ទាល់ដៃ ទៅជារបស់ប្រើប្រាស់។13/05/202408:10 -
ស្រុកកោះធំ៖អ្នកផលិតម្សៅជ្រែស្នើរដ្ឋាភិបាលជួយអភិរក្ស និងរកទីផ្សារ
អ្នកភូមិពោធិ៍មិត្តក្នុងស្រុកកោះធំប្រមាណ៨គ្រួសារកំពុងបន្តអាជីពជាអ្នកផលិតម្សៅជ្រែដែលបន្សល់ទុកពីដូនតា។ ក្នុងចំណោមអ្នកផលិតទាំង៨គ្រួសារ មាន ២គ្រួសារព្រួយបារម្ភពីការអាចបាត់បង់របរមួយនេះបន្តិចម្តងៗនៅថ្ងៃខាងមុខ។ ព្រួយបារម្ភដោយសារតែពួកគេពុំសូវទទួលបានកម្រៃខ្ពស់ពីការផលិតរបស់ខ្លួន ត្បិតឈ្មួញកណ្តាលផ្តល់តម្លៃថោកពេក។ នៅក្នុងន័យនេះ អ្នកផលិតម្សៅជ្រែបានស្នើឪ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សារដែលឪ្យតម្លៃខ្ពស់ និងចូលរួមអភិរក្សរបរមួយនេះកុំឪ្យបាត់បង់៕04/04/202410:49 -
២៧ឆ្នាំខួបគប់គ្រាប់បែក៖ ពលរដ្ឋចង់ឃើញរដ្ឋាភិបាលវែកមុខឃាតករមកកាត់ទោស
៣០មីនា១៩៩៧-៣០មីនា២០២៤ ជាខួប២៧ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ នៅខាងមុខវិមានរដ្ឋសភាចាស់ ដែលបណ្តាលឲ្យមនុស្ស១៦រូបបាត់បង់ជីវិត និងរងរបួសជាង១០០នាក់។ នៅថ្ងៃទី៣០មីនាឆ្នាំនេះ មានការជួបជុំគ្នាបែបសាសនា ដូចរាល់ឆ្នាំដែរ នៅមុខចេតិយ៏មួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ។ សម្រាប់សាក្សីដែលនៅរស់រានជីវិតពីព្រឹត្តិការណ៍៣០មីនា១៩៩៧ នៅតែបន្តទាមទារឲ្យរដ្ឋាភិបាលវែកមុខឃាតករយកមកកាត់ទោស។30/03/202406:32