អានតួអត្ថបទ
បទយកការណ៍

ផ្តល់ឈាមនៅថ្ងៃខួបកំណើត មានរៀបចំកាដូ និងនំខួប​កំណើត​ជូន!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ខែ​សីហា​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ធ្វើ​​កម្មវិធីថ្មីមួយ​ សម្រាប់​​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​បរិច្ចាគ​ឈាម​!​ នោះ​គឺមាន​ការ​រៀបចំ​ពិធី​ខួប​កំណើត​ជូន។ បើ​ទោះ​បី​ ពិធី​មិន​ធំដុំ​ក្តី តែ​ការ​រៀបចំ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ផ្តល់​ឈាម​នៅ​​ថ្ងៃកំណើត កាន់​តែ​រំភើប​ជា​ខ្លាំងចំពោះ​អំពើ​ល្អ​របស់​ខ្លួន។ នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​ឈាម បាន​រៀបចំ​នំខួប​ និង​រង្វាន់​ផ្សេងៗមួយ​ចំនួន​ ជូន​ដល់​​សប្បុរសជន​ពីរបីនាក់ ដែល​បាន​ផ្តល់​ឈាម​ដោយ​ស្មគ្រ​ចិត្ត ក្នុង​ថ្ងៃ​កំណើត ដែល​ជា​ថ្ងៃ​ពិសេស​របស់​ខ្លួន។ ហេង​ ឧត្តម អ្នក​កាសែត​វិទ្យុ​បារាំង ​បាន​ចូលរួម​ក្នុង​កម្មវិធីនេះ ហើយ​រៀប​ចំ​បទ​យក​ការណ៍​ជូន​លោកអ្នកនាង​ស្តាប់​​។ ដូច្នេះសូម​អញ្ជើញ​ស្តាប់ដូច​តទៅ​​ ៖ 

កញ្ញា លឹម ហ្គេចហុង ជានិស្សិតឆ្នាំទី៣ ផ្នែកឱសថសាស្ត្រ។ នៅក្នុង​ថ្ងៃខួប​កំណើត​ វ័យ២១ឆ្នាំ ហ្គេចហុង  បានទៅ​បរិច្ចាគឈាម។
កញ្ញា លឹម ហ្គេចហុង ជានិស្សិតឆ្នាំទី៣ ផ្នែកឱសថសាស្ត្រ។ នៅក្នុង​ថ្ងៃខួប​កំណើត​ វ័យ២១ឆ្នាំ ហ្គេចហុង បានទៅ​បរិច្ចាគឈាម។ RFI@HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ