អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កិច្ច​ប្រជុំ​សភា​អាស៊ី​ផ្តោត​លើ​ ការ​ជំរុញ​សន្តិភាព ​ការ​ផ្សះផ្សា ​និង​កិច្ច​សន្ទនា​ ប៉ុន្តែ​កម្ពុជា​គ្មា​នគោ​លការណ៍​រួម​លើ​ឆាក​អន្តរជាតិ​ដែល​នេះ​ជា​ភាព​ផុយ​ស្រួយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពី​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​ទី​១២ ​ធ្នូ ​២០១៥​នេះ ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​លើក​ទី​៨​ របស់​សភា​តំបន់​អាស៊ី។ ​កិច្ច​ប្រជុំ​នេះ​មាន​ប្រធាន​បទ ​ការ​ជម្រុញ​សន្តិភាព​ ការ​ផ្សះផ្សា ​និង​កិច្ច​សន្ទនា​នៅ​តំបន់​អាស៊ី។ ​លោក​ ឈាង វុន ​អ្នក​នាំ​ពាក្យ​កិច្ច​ប្រជុំ​បាន​លើក​ឡើង​ថា ​ដោយសារ​ស្ថាន​ភាព​នយោបាយ​នៅ​ទូទាំង​ពិភព​លោក​ មាន​ការ​ផ្លាស់ប្តូរ​ ដូចនេះ ​ប្រធាន​បទ​នយោបាយ​សន្តិភាព​ និង​ការ​ផ្សះផ្សា​ គឺ​ជា​រឿង​សំខាន់។​ យ៉ា​ងណា​ក៏​ដោយ​ លោក​ អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​​បា​នលើក​ឡើង​ថា ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​អាស៊ី​នៅ​មាន​ភាព​ផុយ​ស្រួយ​ខ្លាំង​ ដែល​អាច​ជា​កូន​អុក​សម្រាប់​ប្រទេស​មហា​អំណាច​នៅ​ពេល​មាន​សង្គ្រាម​កើត​ឡើង។

កិច្ច​ប្រជុំ​លើក​ទី​៨​ របស់​សភា​តំបន់​អាស៊ី ត្រូវបានធ្វើឡើងនៅកម្ពុជា ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១២ ​ធ្នូ ​២០១៥​
កិច្ច​ប្រជុំ​លើក​ទី​៨​ របស់​សភា​តំបន់​អាស៊ី ត្រូវបានធ្វើឡើងនៅកម្ពុជា ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១២ ​ធ្នូ ​២០១៥​ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ