អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជន​រង​គ្រោះ​រំពឹង​ពី​ការ​ផ្សះ​ផ្សា​ផ្លូវ​ចិត្ត​បាន​ខ្លះ​ ខណៈ​ដែល​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ត្រូវ​បាន​សាង​សង់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​វេលា​​ម៉ោង​៩​ព្រឹក​​ថ្ងៃ​ទី​១០​កក្កដា​​នេះ​ អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ក្នុង​​តុលា​ការ​​កម្ពុជា​ តំណាង​​ដោយ​​លោក​ ក្រាញ់ ​តូ​​នី​ ប្រធាន​ការិយាល័យ​​រដ្ឋ​​បាល​​ស្តី​ទី​​នៃ​​សាលា​ក្តី​​ខ្មែរ​ក្រហម​ និង​​លោក​ ជុច ​ភឿន ​រដ្ឋ​លេខា​ធិការ​​ក្រសួង​​វប្បធម៌​ នឹង​​ចុះ​ហត្ថ​លេខា​​រួម​គ្នា​ លើ​​អនុស្សរណៈ​​យោគ​យល់​​គ្នា​ ស្តី​ពី​​ការ​សាង​សង់​​ស្តូប​​រំឭក​​វិញ្ញាណក្ខន្ធ​ នៅ​​សារ​មន្ទីរ​​ប្រល័យ​ពូជ​សាសន៍​​ទួល​ស្លែង​ ដើម្បី​ទុក​ជា​​ការ​​រំឭក​​ដល់​​ជន​រង​គ្រោះ​ ដែល​​បាន​​បាត់​បង់​​ជីវិត​ នៅ​​ទី​នោះ​។ ​តាម​រយៈ​​ស្តូប​ រំឭក​​វិញ្ញាណក្ខន្ធ​​នេះ​ ជន​រង​គ្រោះ​​មួយ​ចំនួន​​បាន​​រំពឹង​ទុក​​ថា​ នឹង​​ជួយ​​ដល់​​ការ​ផ្សះ​ផ្សា​​ផ្លូវ​ចិត្ត​​របស់​​ជន​រង​គ្រោះ​​បាន​​មួយ​អន្លើ​។​ 

ស្តូបរំឭកវិញ្ញាណក្ខន្ធនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងកាលពី ទស្សវត្សន៍ឆ្នាំ១៩៨។
ស្តូបរំឭកវិញ្ញាណក្ខន្ធនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងកាលពី ទស្សវត្សន៍ឆ្នាំ១៩៨។ @មជ្ឈមណ្ឌលឯកសារកម្ពុជា (CD-Cam)
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ