អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​តម្លើង​ប្រាក់​ខែ​និង​ប្រាក់​ឧបត្ថម្ភ​មាន​ទាំង​ការ​រិះគន់​និង​ការ​ស្វាគមន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

រាជរដ្ឋាភិបាល​នៅ​ដើម​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​សម្រេច​តម្លើង​ប្រាក់​ប្រចាំ​ខែ​សម្រាប់​មន្ដ្រី​ជាប់​កិច្ច​សន្យានិងប្រាក់​ឧបត្ថម្ភ​គ្រួសារ​មន្រ្តី​។ ប្រាក់ឧបត្ថម្ភគ្រួសារ​របស់មន្ត្រី​រាជការ​ស៊ីវិល ប្រាក់​បំណាច់​ឧបត្ថម្ភ​គ្រួសារនិង​កូនយោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ មន្ត្រីនគរបាល ជាតិ​កម្ពុជា មន្ត្រី​ពន្ធនាគារ​ក្រសួង​មហា​ផ្ទៃតម្លើង​ពី​៦០០០​រៀល ទៅ​ដល់​១៥០០០​រៀល។ សម្រាប់​មន្រ្តី​ជាប់​កិច្ច​សន្យា​វិញតម្លើងចាប់ពី​៤០​ម៉ឺន​រៀល ទៅ​ដល់​៥០ម៉ឺន​រៀល។ហើយរដ្ឋាភិបាលក៏បានបន្ថែមប្រាក់​បំណាច់​ប្រចាំ​ខែដល់​ទីប្រឹក្សា ជំនួយ​ការ លេខាធិការ និង​មន្ត្រី​ដែល​មាន​ឋានៈ​ស្មើ​គ្រប់​ប្រភេទចំនួន​៨​ម៉ឺន​រៀល។តែ​យ៉ាង​ណាមិញ​​សម្រាប់​អ្នក​វិភាគ​បាន​ហៅ​ការ​តម្លើង​ប្រាក់​ខែ​និង​ប្រាក់​ឧបត្ថម្ភ​នេះ​ជា​នយោ​បាយ​​ប្រជាភិថុ​របស់​រដ្ឋាភិបាល ខណៈ​អ្នក​ជំនាញ​បាន​ស្វាគមន៍​លាយ​ឡំ​ក្ដី​ព្រួយបារម្ភ​ព្រោះ​ខ្លាច​តម្លៃ​ទំនិញ​រត់​តាម​នោះ​ដែរ៕

រូបភាព​តំណាង៖ ​មន្រ្តី​រាជការ​ចូលរួម​ប្រជុំ​ទ្រង់​ទ្រាយ​ធំ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ។​
រូបភាព​តំណាង៖ ​មន្រ្តី​រាជការ​ចូលរួម​ប្រជុំ​ទ្រង់​ទ្រាយ​ធំ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ។​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ