អានតួអត្ថបទ
បទយកការណ៍

កម្ពុជា​ស្នើ​សុំ​អោយ​មាន​ការ​បង្កើត​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន​និង​សហគមន៍​អឺរ៉ុប​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​​ឆ្នាំ​ ២០១២​​​នេះ ​ក្នុង​​នាម​​ជា​ប្រធាន​​អាស៊ាន​​និង​​ជា​​អ្នក​​រៀប​ចំ​​កិច្ច​​ប្រជុំ​កំពូល​​ធំៗ​​នៅ​​ទីក្រុង​​ភ្នំពេញ ​ប្រទេស​​កម្ពុជា ​​បាន​​សំណូមពរ​​អោយ​​សហគមន៍​​អឺរ៉ុប​​ធ្វើ​​ការ​​​បង្កើត​​ពាណិជ្ជកម្ម​​សេរី​​​ឡើង​​វិញ​​ រវាង​​អាស៊ាន​​និង​​សហគមន៍​​អឺរ៉ុប​។​ វា​​ជា​​សំណូម​ពរ​​ដែល​​បាន​​ស្នើ​​ឡើង​​នៅ​​ក្នុង​​ឱកាស​​នៃ​​កិច្ច​​ប្រជុំ​​កំពូល​​​​ធុរកិច្ច​​​អាស៊ាន​​និង​​សហគមន៍​​អឺរ៉ុប​កាល​ពី​ថ្ងៃ​​ទី​​១​​​​និង​ទី​​២​​មេសា​​នេះ។​ វេទិកា​នៃ​​កិច្ច​​ប្រជុំ​​កំពូល​​នេះ​​បាន​​ឆ្លុះ​​បញ្ចាំង​ពី​​ការ​​ពង្រឹង​​និង​​ពង្រីក​​កិច្ច​​សហ​​ប្រតិបត្តិ​ការ​​ពាណិជ្ជកម្ម​​បន្ត​​នៅ​ក្នុង​ប្រទេស​​នៃ​​​តំបន់​​អាស៊ាន​​និង​​សហគមន៍​​អឺរ៉ុប។​

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​សហគមន៍​អឺរ៉ុប​នៅថ្ងៃទី១និង​២​មេសា​នៅ​ភ្នំពេញ​ក្រោម​អធិបតីភាព​របស់​លោក​ ហ៊ុនសែន
កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​សហគមន៍​អឺរ៉ុប​នៅថ្ងៃទី១និង​២​មេសា​នៅ​ភ្នំពេញ​ក្រោម​អធិបតីភាព​របស់​លោក​ ហ៊ុនសែន REUTERS/Samrang Pring
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ