អានតួអត្ថបទ
កម្ពុជា

ប្រាក់​បំណាច់​មុខ​ងារ​របស់​នាយក​រដ្ឋ​មន្ត្រី​មាន​ជាង​៣​លាន​រៀល

រដ្ឋា​ភិបាល​ទើប​តែ​បាន​ចេញ​អនុ​ក្រឹត្យ​មួយ​កាល​ពី​ថ្ងៃ​ទី​១៣​តុលា​ដើម្បី​កំណត់​ប្រាក់​បំណាច់​មុខ​ងារ​របស់​មន្ត្រី​រដ្ឋា​ភិបាល​ចាប់​ពី​ថ្នាក់​អនុ​រដ្ឋ​លេខាធិការ​ឡើង​ទៅ។ អនុក្រឹត្យ​នោះ បាន​បង្ហាញ​ថា នាយក​រដ្ឋមន្ត្រី​ខ្មែរ​មាន​ប្រាក់​បំណាច់​មុខងារ​ជាង ៣លាន​៦​សែន​រៀល​ដែល​ប្រហាក់​ប្រហែល ៩០០ ដុល្លារ​អាមេរិក​ក្នុង​មួយខែ។ ចំណែក​ឧប​នាយក​រដ្ឋមន្ត្រី ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី រដ្ឋ​លេខា​ធិការ និង​អនុ​រដ្ឋ​លេខា​ធិការ មាន​ប្រាក់​បំណាច់​មុខងារ​ចន្លោះ​ពី​២​លាន​៨​សែន​រៀល​និង​១​លាន​៤​សែន​រៀល​។

អនុក្រឹត្យស្តីពីប្រាក់បំណាច់របស់សមាជិករាជរដ្ឋាភិបាល និងមន្រ្តីរាជការនានា។
អនុក្រឹត្យស្តីពីប្រាក់បំណាច់របស់សមាជិករាជរដ្ឋាភិបាល និងមន្រ្តីរាជការនានា។ @RFI
ផ្សាយពាណិជ្ជកម្ម

សូម​បញ្ជាក់​ថា​ប្រាក់​បំណាច់​មុខ​ងារ​នេះ​មាន​ទាំង​ប្រាក់​បេសក​កម្ម ប្រាក់​បំណាច់​បដិ​សណ្ឋារ​កិច្ច រហូត​ដល់​ឈ្នួល​ផ្ទះ ថ្លៃ​ទឹក​និង​ថ្លៃ​ភ្លើង​ជាដើម។ លោក ទិន សុ​ខួន អគ្គ​នាយក​គ្រប់​គ្រង​មន្ត្រី​រាជ​ការ​នៃ​ក្រសួង​មុខងារ​សាធារណៈ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ប្រាក់​បំណាច់​មុខងារ​នេះ​មិន​មែន​ជា​ប្រាក់​ខែ​មូល​ដ្ឋាន​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​អគ្គ​នាយក​មិន​បាន​ប្រាប់​ឲ្យ​ដឹងថា តើ​ប្រាក់​បៀវត្សរ៍​មូល​ដ្ឋានរ​បស់​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​មាន​ចំនួន​ពិត​ប្រាកដ​ប៉ុន្មាន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ