អានតួអត្ថបទ
កម្ពុជា

ប៉ូលិស​បិទ​ផ្លូវ​ និង​ទីលាន​ប្រជាធិបតេយ្យ​ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ ហែ​ក្បួន​ឃោសនា​

ប៉ូលិស​បង្ក្រាប​បាតុកម្ម​រាប់រយ​នាក់ ប្រដាប់​ដោយ​ខែល ដំបង និង​កាំភ្លើង​បាញ់​គ្រាប់​ផ្សែង រួមទាំង​ឡាន​របាំង​ដែក សម្រាប់​ទប់​បាតុកម្ម បាន​បន្ត​ឈរជើង បិទ​ទីលាន​ប្រជាធិបតេយ្យ និង​កំណាត់​ផ្លូវ​នរោត្តម នៅ​ស្ពាន​នាគ ខាងត្បូង​វត្តភ្នំ ចាប់តាំងពី​ម៉ោង ៣ រសៀល ថ្ងៃ​ទី២​ឧសភា​​នេះ។ ក្នុងពេល​ប៉ូលិស​បិទផ្លូវ និង​ទីលាន​ប្រជាធិបតេយ្យ​នៅ​រសៀល​នេះ កងកម្លាំង​សន្តិសុខ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក សុខ ពេញ​វុ​ធ​​ អភិបាលរងខណ្ឌដូនពេញ បាន​បន្ត​វ៉ៃ​ប្រជាពលរដ្ឋ និង​អ្នកកាសែត បែកក្បាល​ជាច្រើន​នាក់។ រីឯ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​ក្រុម ជិះ​ម៉ូតូ និង​កង់​បី មាន​មេក្រូ ទង់ជាតិ និង​ទង់​គណបក្ស បាន​បំបែក​គ្នា ហែ​ក្បួន​ឃោសនាបោះឆ្នោត នៅ​រសៀល​ថ្ងៃទី២ឧសភា​នេះ នៅតាម​ផ្លូវ​ជាច្រើន នៅ​ភ្នំពេញ។ ក្បួន​ឃោសនា​​ដឹកនាំ​ដោយ​លោក ​សម រង្ស៊ី និង​លោក​ កឹម ​សុខា នៅ​ភ្នំពេញ នា​រសៀល​នេះ មិន​មាន​​អំពើហិង្សា ឬ​ការរារាំង នោះទេ។

អាជ្ញាធរបិទផ្លូវស្ពាននាគដោយដេញវាយអ្នកកាសែត និងប្រជាពលរដ្ឋមិនឲ្យមានការជួបជុំ។
អាជ្ញាធរបិទផ្លូវស្ពាននាគដោយដេញវាយអ្នកកាសែត និងប្រជាពលរដ្ឋមិនឲ្យមានការជួបជុំ។ RFI/ Siv Channa
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ