អានតួអត្ថបទ
កម្ពុជា

កម្មករ​រោងចក្រ​អូ​សេអង់​តវ៉ា​ជា​ថ្មី​នៅ​មុខ​ក្រសួង​ការងា​រ​

តំណាង​​សហជីព​​ចំនួន​១២​នាក់​​បាន​​ចូល​​ប្រជុំ​គ្នា​​នៅ​​ក្រសួង​​ការងារ​ ដើម្បី​​រក​​ដំណោះ​ស្រាយ​ ចំពោះ​​ការ​ទាមទារ​​ប្រាក់​ខែ​១០០%​ ពី​​ម្ចាស់​​ក្រុមហ៊ុន​​អូ​សេ​អង់​ ដែល​​បាន​​ព្យួរ​ការងារ​​កម្ម​ករ​រ​យៈ​​ពេល​​ពេញ​១​ខែ​។ ​មុខ​​នឹង​​ឈាន​ដល់​​ការ​ប្រជុំ​​នេះ​ ក្រុម​កម្មករ​​បាន​នាំ​គ្នា​​បិទ​ផ្លូវ​​នៅ​មុខ​​អាកាស​យានដ្ឋាន​​អន្តរជាតិ​ ចាប់​ពី​​ថ្ងៃ​ទី​១៥ ​មក​ម្ល៉េះ ​។ ​យ៉ាង​ណា​ក៏​ដោយ ​​នៅ​​​មិន​​ទាន់​​មាន​​​លទ្ធផល​​​អ្វី​​នៅ​​ឡើយ​​​ទេ​​។​​

កម្មកររោងចក្រអូសេអង់ធ្វើបាតុកម្មនាពេលកន្លងមក។
កម្មកររោងចក្រអូសេអង់ធ្វើបាតុកម្មនាពេលកន្លងមក។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

កម្មករ​​រោង​ចក្រ​​អូ​សេ​អង់​ជាង២០០នាក់ បាន​ជួបប្រជុំគ្នា​នៅមុខ​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី១៧កក្កដា​នេះ ដើម្បី​រង់ចាំ​ការសម្រេច​របស់​ក្រុមហ៊ុន​និង​តំណាង​សហជីព​ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​ឲ្យកម្មករ។

លោក ឆេង ស៊ី​ណន តំណាង​សហជីព​ចលនា​កម្មករ បានឲ្យដឹងថា៖ «កាលពី​ថ្ងៃ​ពុធ ក្រសួង​ការងារ​បាន​កោះអញ្ជើញ​តំណាង​កម្មករ និង​តំណាង​ក្រុមហ៊ុន​ឲ្យ​ជួបប្រជុំគ្នា​នៅ​ថ្ងៃទី១៧​កក្កដា​​នេះ ប៉ុន្តែ ភាគី​ក្រុមហ៊ុន​មិនបាន​ចូលរួម​ទេ»។ លោក ស៊ីណន បាន​ឲ្យដឹងទៀតថា ក្រុមហ៊ុន​បាន​នៅតែ​រក្សា​ជំហរ​ដដែល​គឺ​ផ្តល់​ប្រាក់ខែ​ត្រឹមតែ៥០%ប៉ុណ្ណោះ​ទៅឲ្យកម្មករ​ក្នុងអំឡុងពេល​ព្យួរការងារ ប៉ុន្តែ ភាគី​កម្មករ​ទាមទារ​ប្រាក់ខែ ១០០ ភាគរយ។

អ្នកតំណាង​សហជីព បាន​និយាយទៀតថា កម្មករ​មាន​ជម្រើស​ពីរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ​ទី១ ពួកគេ​អាច​នឹង​បន្តធ្វើ​កូដកម្ម ឬ​ដង្ហែក្បួន រីឯ​ជម្រើស​ទី២ គឺ​សហជីព​នឹងដាក់​ពាក្យ​បណ្តឹង​​ទៅ​តុលាការ​ដើម្បីឲ្យតុលាការ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។

គូរ​​បញ្ជាក់​ថា ​ក្រុមហ៊ុន​​អូ​សេ​អង់​បាន​ព្យួរការងារ​របស់​កម្ម​ករ​រយៈពេល​មួយខែ​គឺ​ចាប់ពី​ថ្ងៃទី ២៦ ខែឧសភា​ដល់​ថ្ងៃទី ២៦ មិថុនា។ បើតាម​ក្រុម​សហជីព គោលដៅ​របស់​ក្រុមហ៊ុន​គឺ​ចង់​កាត់​រំសាយ​ចំនួន​កម្មករ។ ប៉ុន្តែ ដោយសារតែ​បញ្ហា​ប្រាក់ខែ​ក្នុងអំឡុងពេល​ព្យួរការងារ​នោះ​នៅ​មិនទាន់បាន​ដោះស្រាយ កម្មករ​មិន​ព្រម​ចូលធ្វើការ​វិញ​នៅឡើយ​ទេ។

កន្លងទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ធ្លាប់បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់ខែ ១០០ ភាគរយ​ដល់ក​ម្មករ ប៉ុន្តែ ក្រុមហ៊ុន​មិនបាន​អនុវត្តតាម​ទេ។ ចុងក្រោយ​នេះ ការជួបប្រជុំគ្នា​របស់​កម្មករ ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១៥ មកដល់​ថ្ងៃទី១៧ កក្កដា​នេះ គឺមាន​គោលបំណង​ចង់​ទាម​ទារ​​ឲ្យ​​ខាង​ក្រុមហ៊ុន​គិតគូរ​លើ​ប្រាក់ខែ១០០% ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ