អានតួអត្ថបទ
កម្ពុជា

​CCHR​និង​ក្រុម​អ្នក​ច្បាប់ ​នៅ​មាន​សង្ឃឹម​លើ​ការ​កែ​ប្រែ​ច្បាប់​ស្តីពី​តុលាការ​​

ព្រះមហាក្សត្រ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី១៦កក្កដា​កន្លងទៅនេះ បាន​ឡាយ​ព្រះ ហស្ត​លេខា​លើ​ព្រះរាជក្រម ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់​ចំនួន​បី​ទាក់ទង​នឹង​តុលា​ការចូល​ជា​ធរមាន បន្ទាប់ពី​សភា​ដែល​មានតែ​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត។ តែ​យ៉ាងណា​ក៍ដោយ ក្រុមអ្នកច្បាប់ និង​សង្គម​ស៊ីវិល​នៅមាន​សង្ឃឹមថា ច្បាប់​នេះ​នឹងត្រូវ​បាន​កែរ​ប្រែ​ឡើងវិញ នៅពេល​រដ្ឋសភា​ពហុបក្ស​ដំណើរការ​ពេញលេញ​ក្រោយ​ការចូល​ប្រជុំ​សភា​របស់​បក្សប្រឆាំង។

អយុត្តិធម៌​​សង្គម​​ដែល​​បង្ក​ឡើង​​ដោយ​​មន្ត្រី​តុលាការ​​ខិលខូច​​បង្ក​​ផល​ប៉ះពាល់​​​​ដល់​​មុខ​មាត់​​ប្រទេស​​កម្ពុជា​
អយុត្តិធម៌​​សង្គម​​ដែល​​បង្ក​ឡើង​​ដោយ​​មន្ត្រី​តុលាការ​​ខិលខូច​​បង្ក​​ផល​ប៉ះពាល់​​​​ដល់​​មុខ​មាត់​​ប្រទេស​​កម្ពុជា​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

​ឥឡូវ​​អង្ករ​​បាន​ក្លាយ​​ជា​​បាយ​​ទៅ​ហើយ!​ ពោល​គឺ​​ក្រោយ​ពី​​ព្រះ​ម​ហាក្សត្រ​​បាន​​​ឡាយ​ព្រះ​ហស្ត​លេខា​​លើ​​ព្រះរាជ​ក្រម​​ចំនួន​​បី​​ប្រកាស​​ឲ្យ​​ប្រើ​​ច្បាប់​​ស្តី​ពី​​ការ​រៀប​ចំ​​អង្គការ​​តុលាការ​ ច្បាប់​​ស្តីពី​​ការ​រៀប​ចំ ​និង​​ការ​ប្រព្រឹត្ត​ទៅ​​នៃ​​ឧ​ត្ត​ម​​ក្រុម​ប្រឹក្សា​​នៃ​​អង្គ​ចៅ​ក្រម​ និង​​ច្បាប់​​ស្តី​ពី​​លក្ខន្តិកៈ​​នៃ​​ចៅ​ក្រម​ និង​​ព្រះ​រាជ​អាជ្ញា ​កាល​ពី​​ថ្ងៃ​ទី​១៦​កក្កដា​​កន្លង​ទៅ​នេះ​។​ មាន​ន័យ​ថា ​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​របស់​​សង្គម​​ស៊ីវិល​​និង​​អ្នក​ច្បាប់​​ក្នុង​ការ​​តស៊ូ​​មតិ ​ដើម្បី​​កុំ​អោយ​​សេច​ក្តី​ព្រាង​ច្បាប់​​ថ្មី​​ទាំង​បី​​នេះ​​ចេញ​រួច​។ ​តែ​​នៅ​​ទី​បំផុត ​ច្បាប់​​ទាំង​បី​​បាន​​ឆ្លង​​ផុត​ដៃ​​រដ្ឋ​សភា ​ព្រឹទ្ធ​សភា ​និង​​ចុង​ក្រោយ​​គឺ​​ស្ថា​​ប័ណ​​ព្រះ​មហាក្សត្រ​​ដោយ​រលូន និង​ដោយ​មិនមាន​ការកែប្រែ​អ្វី​ទាំងអស់។

​ច្បាប់​​ទាំង​បី​​នេះ ​ត្រូវ​បាន​​អង្គការ​​សង្គម​​ស៊ីវិល ​និង​​សហគមន៍​​អន្តរ​ជាតិ​​រិះគន់​ថា​ ​ធ្វើ​អោយ​ប៉ះ​ពាល់​​ដល់​​ឯករាជ្យភាព​របស់​​តុលាការ។​ នៅ​​ថ្ងៃ​ខួប​​នៃ​ការ​បង្កើត​​ក្រុម​ប្រឹក្សាធម្មនុញ្ញ​​កម្ពុជា ​កាល​ពី​​ថ្ងៃ​១៥ ​ខែ​​មិថុនា អង្គការ ​លីកាដូ ​បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​មួយ​​ដោយ​​ស្នើសុំ​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​បដិសេធ​​ច្បាប់​​ថ្មី​​ចំនួន​​បី ដែល​ក្នុង​អត្ថន័យ​បច្ចុប្បន្ន​មាន​ការ​ប៉ះពាល់​​ដល់​​ឯក​រាជ្យ​ភាព​​នៃ​ប្រព័ន្ធតុលាការ។

តែ​យ៉ាងណា​ក៍ដោយ ​សំរាប់​​លោក ​អ៊ូ វីរៈ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​​​កម្ពុជា ​និង​​លោក ​សុខ សំអឿន ​ប្រធាន​​ក្រុម​អ្នក​ច្បាប់​​ការ​ពារ​​សិទ្ធិ​​កម្ពុជា​​នៅ​មាន​​ក្តី​​សង្ឃឹម​ថា ​ច្បាប់​​នេះ នឹងត្រូវ​កែរ​ប្រែ​ឡើងវិញ នៅពេលដែល​ក្រុម​អ្នកតំណាងរាស្ត្រ​បក្ស​ប្រ​ឆាំង​​ទាំង​៥៥​រូប​​ចូល​ប្រជុំ​​សភា។ ​បើ​តាម​​អ្នក​​ទាំងពីរ គឺ​មានតែ​មធ្យោបាយ​តែមួយគត់ នោះ​គឺ​ការធ្វើ​វិសោធនកម្ម នៅពេលដែល​សភា​ដំណើរការ​ពេញលេញ​នាពេល​ខាងមុខនេះ។សូមបញ្ជាក់ថា ច្បាប់​ទាំងបី​ត្រូវបាន​រដ្ឋសភា​ដែល​មានតែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បើក​កិច្ចប្រជុំ ពិភាក្សា និង​អនុម័ត​នៅ​ព្រឹក​ថ្ងៃទី២០ ឧសភា ក្រោយពី​ច្បាប់​នេះ ត្រូវបាន​គណៈ​រដ្ឋមន្ត្រី​អនុម័ត​កាលពី​ព្រឹក​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១។ សំរាប់​រដ្ឋាភិបាល ការរៀបចំ​ច្បាប់​គោល ទាំង ៣នេះ គឺជា​ការចាប់ផ្តើម​ដ៏​សំខាន់​មួយ សម្រាប់​នីតិកាល​ទី៥ នៃ​រដ្ឋសភា​នេះ លើ​ការងារ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ស្នូល​យុទ្ធសាស្ត្រ ចតុកោណ​របស់ រាជរដ្ឋាភិបាល។ ច្បាប់​គោល​ទាំង៣នេះ នឹង​បង្កើតបានជា​មួលដ្ឋាន​ដ៏​សំ​ខាន់ ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​បាន នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ពង្រឹង​អភិ​បាល​កិច្ច​ល្អ និង​នីតិរដ្ឋ៕ 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ