អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ពិធី​ដង្ហែ​ព្រះ​អដ្ឋិ​គឺ​ជា​​ទំនៀម​ទម្លាប់​ក្សត្រ​ពី​បរម​បុរាណ​មក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិធី​​ដង្ហែ​​ព្រះ​​បរម​​អដ្ឋិ​​ព្រះ​ករុណា​ សម្តេច​ព្រះ​មហាវីរក្សត្រ​ នរោត្តម ​សីហនុ​ ព្រះ​​បរម​​រតន​​កោដ្ឋ​បា​ន​​​​ធ្វើ​​ឡើង​​រយៈ​ពេល​​បី​​ថ្ងៃ​​នៅ​​រាជ​ធានី​​ភ្នំ​ពេញ​។ ​ការ​ប្រតិបត្តិ​​ពិធី​បុ​ណ្យ​​នេះ​​គឺ​​បាន​​ប្រព្រឹត្ត​​ទៅ​​ដោយ​មាន​​រូបភាព​​ប្រហាក់​ប្រហែល​​ទៅ​នឹង​​ពិធី​បុណ្យ​​ពី​​អតីត​កាល​​ដែរ​ ដែល​​អតីត​ព្រះ​មហា​ក្ស​ត្រ​​ខ្មែរ​​ធ្លាប់​បាន​​រៀប​ចំ​ដូច​ៗ​គ្នា​។ ​ពិធី​​ដង្ហែ​​ព្រះ​​បរម​អដ្ឋិ​​ត្រូវ​បាន​​ប្រព្រឹត្ត​​ទៅ​​យ៉ាង​​អធិក​អធម​ និង​​មាន​ការ​លើក​ឡើង​​ពី​​គំរូ​​វីរភាព​​របស់​​ព្រះ​មហាវីរ​ក្សត្រ​​ខ្មែរ​​ជា​ច្រើន​​នៅ​ក្នុង​​​ការ​ទាម​ទារ​​ឯក​រាជ្យ​​ពី​​ប្រទេស​​បារាំង​​និង​​ព្រះរាជ​តម្រិះ​​បង្រួប​បង្រួម​​ជាតិ​​របស់​​ព្រះអង្គ​។​

ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​កំពុង​សូត្រ​ធម៌​ ឧទ្ទិស​ដល់​ព្រះ​មហា​វីរ​ក្សត្រ​ សម្តេច ​នរោត្តម​ សីហនុ ​នៅ​មុខ​ព្រះ​រាជ​វាំង​។​
ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​កំពុង​សូត្រ​ធម៌​ ឧទ្ទិស​ដល់​ព្រះ​មហា​វីរ​ក្សត្រ​ សម្តេច ​នរោត្តម​ សីហនុ ​នៅ​មុខ​ព្រះ​រាជ​វាំង​។​ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ