អានតួអត្ថបទ
បទសម្ភាស

លោក​ ទូច ​សុផាត​៖ ​ក្រសួង​ការងារ​ផ្តល់​កន្លែង​ការ​ងារ​ជាង​១​ម៉ឺន​កន្លែង​ តែ​មិន​ទាន់​គ្រ​ប់​គ្រាន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ គឺ​លោក ទូច សុផាត ប្រធាន​ផ្នែក​ប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ។ ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក ទូច សុផាត បានឲ្យដឹងថា ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​​នៃ​​ក្រសួង​​ការងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ ទើប​បាន​​ចេញ​​សេចក្ដី​ប្រកាស​​ជូន​ដំណឹង​​មួយ​ អំពី​​តម្រូវ​ការ​​កម្លាំង​​ពលកម្ម​​ការងារ​​នៅ​​ក្នង​​ស្រុក​​របស់​​ក្រុមហ៊ុន​ សហគ្រាស​ គ្រឹះស្ថាន​ ដែល​មាន​​ចំនួន​​សរុប​ ១៦ ១៤៦ ​កន្លែង​ សម្រាប់​​បង​ប្អូន​​ប្រជាពលរដ្ឋ​ ពិសេស​​ពលករ​ ដែល​​ទើប​​វិល​ត្រឡប់​​មក​ពី​​ប្រទេស​​ថៃ​ ដើម្បី​​ផ្ដល់​ព័ត៌មាន​ និង​​ជួយ​​ដោះ​ស្រាយ​​ស្វែង​រក​​ការងារ​​នៅ​ក្នុង​​ប្រទេស​​ប្រកប​ដោយ​​សុវត្ថិភាព​។ ​ប៉ុន្តែ​​លោក​​បាន​​បញ្ជាក់​ថា​ ការ​ផ្តល់​​ការងារ​​ជាង​១​ម៉ឺន​​កន្លែង​​នេះ ​មិន​ទាន់​​អាច​ឆ្លើយ​តប​​ទៅ​នឹង​​តម្រូវ​ការងារ​​របស់​​ប្រជា​ពលរដ្ឋ​ និង​​ពលករ​​ខ្មែរ​​នៅ​ឡើយ​​ទេ​។​

RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ