អានតួអត្ថបទ
បទសម្ភាស

លោក ព្រាប កុល​៖ កិច្ច​ព្រម​ព្រៀង​នយោបាយ​ គ្រាន់​តែ​បញ្ចប់​ជម្លោះ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​ RFI ​នៅ​ថ្ងៃ​នេះ​​គឺ​​លោក ​ព្រាប ​កុល ​នាយក​​ប្រតិបត្តិ​​នៃ​​អង្គការ​​តម្លាភាព​​កម្ពុជា​។ ​អង្គការ​​តម្លាភាព​​កម្ពុ​ជា​ កាល​ពី​​ថ្ងៃទី​២៣​កក្កដា ​ម្សិល​មិ​ញ ​បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​មួយ ​ដោ​យ​​ស្វាគមន៍​​ចំពោះ​​កិច្ច​ព្រម​ព្រៀង​​បញ្ចប់​​ជម្លោះ​​នយោបាយ​​រវាង​​គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​​ជាតិ​។ ​ប៉ុន្តែ​​លោក ​ព្រាប ​កុល ​បាន​​ព្រមាន​​ថា​ ជម្លោះ​​នយោបាយ​​នេះ អា​ច​​នឹង​​ផ្ទុះ​​ឡើង​វិញ ​ហើយ​​កាន់​តែ​​ធ្ងន់​ធ្ងរ​​ថែម​ទៀត ​ប្រសិន​​ណា ​គណបក្ស​នយោបាយ​​ទាំង​ពីរ​​មិន​អាច​​ឈាន​ដល់​​ចំណុច​​កែ​​ទម្រង់​​ពិត​ប្រាកដ ​និង​​យក​​កិច្ច​ព្រម​ព្រៀង​​នេះ ​គ្រាន់​តែ​​ដើម្បី​​បោក​​បញ្ឆោត​​គ្នា​​ទៅ​វិញ​ទៅ​​មក​​នោះ​។​ 

លោក ​ព្រាប ​កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​។​
លោក ​ព្រាប ​កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​។​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ