អានតួអត្ថបទ
បទសម្ភាស

លោកញឹម វណ្ណដា៖ ឧបទ្ទវហេតុធ្លាក់​ឧទ្ធម្ភាគចក្រ នៅ​រណ្តៅ​ដីនៅ​ព្រៃ​ស អាច​បណ្តាលមកពី​កត្តា​មនុស្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។ លោក ញឹម វណ្ណ លើកឡើង​ពី​ឧបទ្ទវហេតុ នៃ​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ របស់​កងទ័ពអាកាស ក្នុងពេល​ហ្វឹកហាត់ ទៅក្នុង​រណ្តៅ​ទឹក ដែលមាន​ជម្រៅ​ជាង ២០ ម៉ែត្រ នៅ​ខាងក្រោយ​ពន្ធនាគារ​ព្រៃ​ស ក្នុង​ទីក្រុង​ភ្នំពេញ។ ទោះបីជា​រង់ចាំ​ពិនិត្យ​ប្រអប់​ខ្មៅ​នៃ​យន្តហោះ ប៉ុន្តែ​តាម​លោក ញឹម វណ្ណដា ឧបទ្ទវហេតុ នៃ​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ នៅ​ព្រឹក​ថ្ងៃទី១៤កក្កដា​នេះ ជា​គ្រោះមហន្តរាយ​មួយ ដែល​កើតឡើង​ដោយ​កត្តា​មនុស្ស។ រីឯ​ការជីក​រណ្តៅ​យក​ដី ដែលមាន​ជម្រៅ​ជ្រៅ​ដូច្នេះ ក៏បង្ក​ឡើង​ដោយ​មនុស្ស បណ្តាល​ឲ្យ​មាន​មហន្តរាយ​ដ៏​សោកសៅ​នេះ​ផងដែរ។

លោក​ ញឹម​ វណ្ណដា​ អនុ​​ប្រធាន​​ទី១​ គណៈកម្មាធិការ​ជាតិ​​គ្រប់គ្រង​​គ្រោះ​មហន្តរាយ។​
លោក​ ញឹម​ វណ្ណដា​ អនុ​​ប្រធាន​​ទី១​ គណៈកម្មាធិការ​ជាតិ​​គ្រប់គ្រង​​គ្រោះ​មហន្តរាយ។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ