អានតួអត្ថបទ
បទសម្ភាស

លោក​ហង្ស ​ពុទ្ធា​៖ ​លោក​ស្រី​ពុង ​ឈី​វ​កេក​ គួរ​តែ​​ធ្វើ​ជា​​ប្រធាន​ គជ​ប ​ថ្មី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រ​ចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​នេះ ​គឺ​​លោក​ហង្ស ​ពុទ្ធា ​នាយក​​ប្រតិបត្តិ​​អង្គការ​ និ​ច​ហ្វី​ច​ (NICFEC)​។​ លោក​​ហង្ស ​ពុទ្ធា ​ដែល​ជា​​សមាជិក​​សម្ព័ន្ធ​​កំណែ​ទម្រង់​​ការ​បោះ​ឆ្នោត​​ហៅ​​កាត់​​ថា​ (ERA)​ បាន​ផ្តល់​​ជា​​យោបល់​​ទៅ​កាន់​​ក្រុម​​ការ​ងារ​​គណបក្ស​​ប្រជាជន​​កម្ពុជា​ និង​​គណបក្ស​​សង្គ្រោះ​ជាតិ​​ថា ​ប្រធាន ​គជ​ប ​ថ្មី ​គួរ​តែ​​ជា​​លោក​ស្រី​ពុង ​ឈី​វ​កេក ​ដែល​ជា​​សមា​ជិក​​ទី៩ ​មក​ពី​​ភាគី​​អង្គការ​​សង្គម​​ស៊ីវិល​។ ​លោកស្រី​ពុង ​ឈី​វ​កេក ​ដែល​​ក៏​​ទទួល​ស្គាល់​​ដោយ​​គណបក្ស​​ទាំង​ពីរ​​ផង​ដែរ​។ ​ការ​​ថ្លែង​​បែប​នេះ​បាន​ធ្វើ​​ឡើង ស្រប​​ពេល​ដែល​​ក្រុម​ការងារ​​គណបក្ស​​ទាំង​ពីរ​ កំពុង​​ខ្វែង​គំនិត​​គ្នា​​លើ​​ការ​ជ្រើស​រើស​​ប្រធាន ​ឫ​​អនុប្រធាន​គណៈកម្មាធិការ​​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត ​គជប​ ថ្មី​។ ​ការ​ខ្វែង​គំនិត​​គ្នា ​ដែល​មាន​​រហូត​ដល់​១៥​ចំណុច ​កំពុង​​ក្លាយ​ជា​​ក្តី​បារម្ភ​​ជា​ថ្មី​​ថា ​ការ​ជាប់គាំ​ង​​ក្នុង​​ការ​បង្កើត​​គណៈកម្មាធិកា​រ​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត គជប ​ថ្មី ​នឹង​​អាច​​កើត​ឡើង​​ជាថ្មី​។​

លោក​ហង្ស ​ពុទ្ធា ​នាយក​ប្រតិបត្តិ​អង្គការ​ និច​ហ្វីច​ (NICFEC)​
លោក​ហង្ស ​ពុទ្ធា ​នាយក​ប្រតិបត្តិ​អង្គការ​ និច​ហ្វីច​ (NICFEC)​ RFI/ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ