អានតួអត្ថបទ
កម្ពុជា

ប្រមុខ​ការ​ទូត​កម្ពុជា​​បញ្ជាក់​ពី​វត្ត​មាន​ចូល​រួម​ព្យុហយាត្រា​រម្លឹក​ខួប​១០០​​ឆ្នាំ​ នៃ​សង្គ្រាម​លោក​លើក​ទី១​ នៅ​​​បារាំង​

ប្រ​មុខ​​ការ​ទូត​​កម្ពុជា​ លោក​ ហោ ​ណាំហុង ​បាន​បញ្ជាក់​​ជា​ថ្មី​​ពី​​វត្តមាន​​របស់​លោក ​ដែល​​នឹង​​ដឹក​នាំ​​គណៈ​ប្រតិភូ​​កម្ពុជា​ ទៅ​​ចូល​រួម​​ព្យុ​​ហយា​ត្រា​ បុណ្យ​ជាតិ​​បារាំង​ ដើម្បី​​រម្លឹក​​ខួប​ ១០០​ ឆ្នាំ​ នៃ​​សង្គ្រាម​លោក​លើក​ទី១ ​នៅ​​ប្រទេស​​បារាំង​ នា​​ថ្ងៃ​ទី​១៤​កក្កដា​។ ​លោក ​ហោ ​ណាំហុង​ បាន​បញ្ជាក់​​ដូច្នេះ​ ចំពោះ​មុខ​​លោក ​ហ្ស​ង់​ ក្លូដ ​ពាំ​​បើ​ស​ ( Jean​ Claude ​Poimboeuf )​ ឯក​អគ្គ​រដ្ឋ​ទូត​​បារាំ​ង​ទើប​​តែង​តាំង​​ថ្មី​ប្រចាំ​​កម្ពុជា ​នៅ​​ព្រឹក​​ថ្ងៃ​ទី​៤​កក្កដា​​នេះ​។

រដ្ឋមន្ត្រីការបរទេសកម្ពុជា ហោ ណាំហុង
រដ្ឋមន្ត្រីការបរទេសកម្ពុជា ហោ ណាំហុង RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង នឹង​ដឹកនាំ​គណៈប្រតិភូ តំណាង​រដ្ឋាភិបាល​កម្ពុ​ជា ទៅ​ចូលរួម​ព្យុ​ហយា​ត្រា ខួប ១០០ ឆ្នាំ នៃ​សង្គ្រាមលោកលើកទី១ ថ្ងៃ១៤កក្កដា នៅ​ប្រទេស​បារាំង។ សង្គ្រាមលោកលើកទី១ ចន្លោះ​ពី​ឆ្នាំ១៩១៤ ដល់​ឆ្នាំ១៩១៨ ត្រូវបាន​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លើកឡើងថា ជា​សង្គ្រាម​មួយដែល​ពេលនោះ មាន​ពលទាហាន​កម្ពុជា បាន​ចូលរួម។ ពលទាហាន​កម្ពុជា បាន​ពលិកម្ម​ច្រើន ក្នុងការ​ធ្វើសង្គ្រាម​នោះ។

លោក ហោ ណាំហុង បានលើកឡើង​យ៉ាង​ដូច្នេះ ទៅកាន់​ឯកអគ្គរដ្ឋទូត​ថ្មីរបស់​បារាំង ប្រចាំ​កម្ពុជា លោក ហ្ស​ង់ ក្លូដ ពាំ​បើ​ស ( Jean Claude Poimboeuf ) ក្នុង​កិច្ចប្រជុំ​នៅ​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី៤កក្កដា​នេះ។ លោក ហ្ស​ង់ ក្លូដ ពាំ​បើ​ស ជា​អតីត​សមាជិក​គណៈប្រតិភូ​បារាំង នៅក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​កម្ពុជា រហូត​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩។

លោក កុយ គួ​ង បាន​បញ្ជាក់ថា លោក ហោ ណាំហុង តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម ដែលមាន​នាយទាហាន​កម្ពុជា ៣ រូប និង​តំណាង​យុវជន ៤ រូប នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង ក្នុងពេលឆាប់ៗ ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​ព្យុហយា​ត្រា រម្លឹក​ខួប ១០០ ឆ្នាំ នៃ​សង្គ្រាមលោក លើក​ទី។

ព្យុហយាត្រា នៃ​ទិវា​បុណ្យជាតិ​បារាំង ខួប ១០០ ឆ្នាំ នៃ​ការចាប់ផ្តើម​សង្គ្រាមលោក​លើកទីមួយ មាន​តំណាង​ប្រទេស​ចំនួន ៧៣ ទៅ​ចូលរួម​ក្នុង​ព្យុហយាត្រា នៃ​ទិវា​បុណ្យជាតិ​បារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១។ តំណាង​ចំនួន ៧៣ ប្រទេស រួមទាំង​កម្ពុជា ត្រូវ​នាំយកទៅ​ជាមួយ​នូវ​ទង់ជាតិ និង​ឆ្មាំ​យោធា​របស់ខ្លួន រួមទាំង​យុវជន​បួន​នាក់ ដែល​ត្រូវ​អមដំណើរ ដោយ​តំណាង​រដ្ឋាភិបាល​មួយរូប។

សេចក្តីប្រកាស​របស់​ស្ថានទូត​បារាំង ប្រចាំ​កម្ពុជាចេញផ្សាយ កាលពី​ថ្ងៃទី៦មិថុនា បង្ហាញថា ប្រទេស​បារាំង មាន​កិត្តិយស​យ៉ាង​ក្រៃលែង ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​ការអញ្ជើញ​នេះ ដោយ​ចាត់​បញ្ជូន​គណ:ប្រតិភូ​មួយក្រុម ក្រោម​ការដឹកនាំ​របស់​លោក ហោ ណាំហុង ទៅ​ចូលរួម​ក្នុង​ទិវា​បុណ្យជាតិ​បារាំង ថ្ងៃ១៤កក្កដា ជា​លក្ខណ:អន្តរជាតិ​នេះ។

ដើម្បី​រម្លឹក​អំពី​ព្រឹត្តិការណ៍​សង្គ្រាម​ប្រល័យ​លោក​នេះ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា កាលពី​ថ្ងៃទី១០មិថុនា បាន​ចាក់​បញ្ចាំងភាពយន្ត​ឯកសារ​មួយ ដែល​និយាយ​ពី​ការចាប់ផ្តើម​សង្គ្រាមលោក នៅ​ឆ្នាំ១៩១។ ភាពយន្ត​នោះ មាន​ចំណងជើង​ថា "អវសាន​លោក៖ សង្គ្រាមលោកលើកទី១" ដែល​ត្រូវបាន​ផលិតឡើង​ពី​រូបភាព​ឯកសារចាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ