អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ត្រូវ​រួម​គ្នា​ប្រឆាំង​អំពើ​ពុក​រលួយ​ផ្នែក​ធុរកិច្ច​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​​នៅ​ក្នុង​​វិស័យ​​ធុរកិច្ច​​ត្រូវ​បាន​​លើក​ឡើង​​ដោយ​​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បន្ទាប់​ពី​​មាន​​សន្និសីទ​​ប្រចាំ​​តំបន់​​លើក​​ទី​៨ ស្តី​ពី​​ការ​ប្រឆាំង​​អំពើ​ពុក​រលួយ​នៃ​​គំនិត​​ផ្តួច​ផ្តើម​​ប្រឆាំង​​អំពើ​ពុក​រ​លួយ​​សម្រាប់​​តំបន់​​អាស៊ី ​និង​​ប៉ាស៊ីហ្វិក​ រយៈ​ពេល​​ពីរ​ថ្ងៃ​​នៅ​​រាជ​ធានី​​ភ្នំ​ពេញ​។ ​ប្រមុខ​​រដ្ឋាភិបាល​​ខ្មែរ​​ហាក់​​មាន​ការ​​បន្ទោស​​ទៅ​លើ​​បុគ្គល​​កណ្តាល​​ដែល​បាន​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​តាម​រយៈ​​ការ​ទារ​​សំណូក​​​ពី​​វិនិយោគិន​ ក៏​ប៉ុន្តែ​​អ្នក​​ដែល​​ត្រូវ​​ទទួល​កំហុស​ គឺ​ជាមន្ត្រី​​សាធារណៈ​។ តាម​រយៈ​​នេះ​​សង្គម​​ស៊ីវិល​​បាន​​មើល​ឃើញ​​ផង​ដែរ ​ការ​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​​នៅ​ក្នុង​​វិស័យ​​ធុរកិច្ច​​ជាប់​ទាក់​ទ​ង​​គ្នា​​ទាំង​សង​ខាង​​រវាង​​អ្នក​វិនិយោគ​​និង​មន្ត្រី​រាជ​ការ​​សាធារណៈ​។

សន្និ​សីទ​​ប្រ​ចាំ​​តំ​បន់​​លើក​​ទី​៨​​នៃ​​គំ​និត​​ផ្តួច​​ផ្តើម​​ប្រ​ឆាំង​​អំ​ពើ​​ពុក​​រលួយ​​​សម្រាប់​​អា​ស៊ី​​ប៉ា​ស៊ី​ហ្វិក​​បាន​​បើក​​ធ្វើ​​នៅ​​ភ្នំ​​ពេញ​​រយៈ​​ពេល​​បី​​ថ្ងៃ​
សន្និ​សីទ​​ប្រ​ចាំ​​តំ​បន់​​លើក​​ទី​៨​​នៃ​​គំ​និត​​ផ្តួច​​ផ្តើម​​ប្រ​ឆាំង​​អំ​ពើ​​ពុក​​រលួយ​​​សម្រាប់​​អា​ស៊ី​​ប៉ា​ស៊ី​ហ្វិក​​បាន​​បើក​​ធ្វើ​​នៅ​​ភ្នំ​​ពេញ​​រយៈ​​ពេល​​បី​​ថ្ងៃ​ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ