អានតួអត្ថបទ
កម្ពុជា

លោក សុខ អាន៖ ការ​កែ​លម្អ​ជីវភាព​របស់​គ្រូ​បង្រៀន គឺ​បង្កើន​ប្រសិទ្ធ​ភាព​អប់រំ

ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ និង​លើក​ទិសដៅ​ការងារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ពុធ​នេះ លោក ឧបនាយករដ្ឋមន្ត្រី​សុខ អាន បាន​ថ្លែងថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​គុណភាព​អប់រំ​នៅ​កម្ពុជា​ទាំងមូល​នោះ កំណែទម្រង់​ជីវភាព​គ្រូបង្រៀន​គឺជា​គន្លឹះ​សំខាន់​មួយ។ ក្រៅពី​បញ្ហា​កែលម្អ​ជីវភាព​គ្រូបង្រៀន នៅមាន​បញ្ហាផ្សេងៗទៀត​ដែល​សុខ អាន​បានលើកឡើង។ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ស្វាគមន៍​ចំពោះ​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល ប៉ុន្តែ​ទាមទារ​ឱ្យមាន​ការអនុវត្ត​ពិតប្រាកដ។

លោក សុខ​អាន​ ឧបនាយករដ្ឋមន្ត្រី​
លោក សុខ​អាន​ ឧបនាយករដ្ឋមន្ត្រី​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

“គួរ​យកចិត្តទុកដាក់​លើ​ការកែលម្អ​ជីវភាព​រស់នៅ​របស់លោក​គ្រូ អ្នកគ្រូ​និង បុគ្គលិក​សិក្សា​ទាំងអស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​អប់រំ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត” នេះ​ជាការ​លើកឡើង​របស់លោក សុខ អាន​ឧបនាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ពុធ​នេះ។

 
ថ្លែង​ទៅកាន់​មនុស្ស​ជាង ១១ម៉ឺន​នាក់​ក្នុង​អង្គសន្និបាត​របស់​ក្រសួង​អប់រំ លោក សុខ អាន បាន​​បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​និង​វិស័យ​អប់រំ​នៅ​កម្ពុជា មាន​ចំណុច​ចំនួន​៩​ផ្សេងទៀត ក្រៅពី​បញ្ហា​កំណែលម្អ​ជីវភាព​គ្រូបង្រៀន។ បញ្ហា​ទាំង៩នោះ​រូ​ម​មាន ការ​ផ្តោត​​លើ​គុណភាព​អប់​រំជា​ចម្បង ការលើកកម្ពស់​ការស្រាវជ្រាវ​ដោយ​ផ្សារភ្ជាប់​ការអនុវត្ត​ជាក់​ស្តែង ការលុបបំបាត់​អន​ក្ខ​រ​ភាព ការផ្តល់​ជំនាញ​ដល់​អ្នក​គ្មាន​ឱ្យ​កាស​សិក្សា កំណែ​ទម្រង់​​អភិបាល​កិច្ច​ក្នុង​វិស័យ​អប់រំ និង​ការកែលម្អ​កម្មវិធីសិក្សា រួមទាំង​ការកាត់បន្ថយ​រវាង​ការ​ផ្គត់​ផ្គង់ និង​តម្រូវ​ការជំនាញ​ក្នុង​ទីផ្សារ​ជាដើម។

ទាក់ទង​នង​បញ្ហា​កម្រិតជីវភាព​រប​ស់បុ​គ្គ​លិ​ក​អប់រំ​នៃ​ដែរ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​​អប់រំ ដែល​ធ្លាប់បាន​ប្រាប់​វិទ្យុ​បារាំង កាលពីពេល​កន្លងទៅ ក៏បាន​ទទួលស្គាល់​ដែរ​ថា ការលើកកម្ពស់​ជីវភាព​គ្រូបង្រៀន​ គឺជា​វិស័យ​មួយ​ក្នុងចំណោម​យុទ្ធសាស្ត្រ​កំណែទម្រង់​របស់​ក្រសួង​អប់រំ។

សូមបញ្ជាក់ថា បញ្ហា​កំរិតជីវភាព​របស់​គ្រូបង្រៀន​ដែល​នៅតែមាន​កម្រិត​ទាប និង​បញ្ហា​គុណ​ភាព​វិស័យ​អប់រំ​នៅ​កម្ពុជា​ទាំងមូល ត្រូវបាន​សាធារណៈមតិ​គេ​រិះគន់​រដ្ឋាភិបាល​មិនតិច​នោះ​ទេ។ ហើយ​បញ្ហា​ជីវភាព​គ្រូបង្រៀន​នេះ ក៏បាន​ក្លាយជា​ចំណុចរ​ស៊ើប​មួយ​នៃ​ចំណុច​យុទ្ធសាស្ត្រ​​​​​នៃ​គោល​នយោបាយ​​របស់​គណ​បក្សសង្គ្រោះជាតិក្នុង​ការបោះឆ្នោត​អាណត្តិ​ទី៥កន្លងទៅនេះ​ផងដែរ។

បើទោះបីជា​បែបណាក៏ដោយ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ស្វា​គមន៍​​ចំពោះ​កា​លើកឡើង​របស់​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល។ សម្រាប់​លោក រ៉ុង ឈុន បញ្ហា​កម្រិតជីវភាព​របស់​គ្រូវ​បង្រៀន​នេះ គឺ​សមាគម​គ្រូបង្រៀន​បានលើកឡើង​តាំងពី​យូរណាស់​មកហើយ។ បើតាម លោក​រ៉ុង ឈុន​ដដែល ការលើកឡើង​ស្តីពី​បញ្ហា​កម្រិតជីវភាព​របស់​គ្រូបង្រៀន​ឱ្យបាន​សមរម្យ​នោះ គឺ​ត្រូវឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ជាក់ស្តែង ជាជាង​លើ​ក្រដាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ