អានតួអត្ថបទ
កម្ពជា-នយោបាយ

លោក ញឹក ប៊ុនឆៃ៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​អាច​នឹង​រួម​ជា​មួយហ្វ៊ុនស៊ិ​នប៉ិច​នា​ខែម​ករា​

គណបក្ស​ខ្មែរ​រួបរួម​កំពុង​តែ​រងចាំ​ការ​រៀប​ចំ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ហើយ​គ្រោង​នឹង​ធ្វើ​សមាជ​​បញ្ចូល​គ្នា​នៅ​ខែ​មករា​ខាង​មុខ​នេះ​។ នេះ​បើតាម​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ សមាជ​​រួម​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នឹង​អាច​ធ្វើ​ឡើង ក្រោយ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដោះ​ស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​ខ្លួន​រួច។​

រូបភាព៖លោក ញឹក ប៊ុនឆៃ  និង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
រូបភាព៖លោក ញឹក ប៊ុនឆៃ និង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ @Internet
ផ្សាយពាណិជ្ជកម្ម

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​២៩​ ខែ​ធ្នូ​នេះ ថា​គោល​ការណ៍​នៃ​ការ​រួម​បញ្ចូល​គ្នា​របស់​គណបក្ស​លោក ជា​មួយ​នឹង​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​នៅ​តែ​រក្សា​ដដែល ប៉ុន្តែ​រង​ចាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​កំពុង​ដោះ​ស្រាយ​បញ្ហា​តែង​តាំង​ប្រធាន​ស្តីទី​គណបក្ស​នេះ​។

គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ​ញឹក ប៊ុនឆៃ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ប្រកាស​ធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩កន្លង​ទៅ​នេះ​។ ប៉ុន្តែ​គម្រោង​នេះ ​ត្រូវបាន​លុបចោល​ទៅវិញ ដោយ​សារ​បញ្ហា​ពី​ភាគី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ វិទ្យុ​បារាំង​អន្តរជាតិ​មិន​អាច​សុំការ​បំភ្លឺ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ទេ​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូនេះ​។

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​អះអាង​ថា​សមាជ​ច្របាច់​បញ្ចូល​គ្នា​អាច​នឹង​ធ្វើឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៩​ខាង​មុខ​នេះ។​ លោក​បន្ថែម​ថា ​​ពេល​នេះ​គឺ​គណបក្ស​របស់​លោក​រងចាំ​តែ​ការ​រៀបចំ​របស់​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច​ប៉ុណ្ណោះ ហើយ​បន្ទាប់​មក​គឺ​អាច​កំណត់​យក​ថ្ងៃ​ជាក់លាក់ ដើម្បី​រៀបចំ​សមាជ​រួម​បញ្ចូល​គ្នា ដោយ​សារ​តែ​ការងារ​ផ្សេងៗ​ទាក់​ទង​នឹង​គោល​នយោបាយ លក្ខន្តិក និង​បទ​បញ្ជា​ផ្ទៃ​ក្នុង គឺ​បាន​ប្រជុំ​ឯកភាព​គ្នា​រួច​រាល់​អស់​ហើយ​។

ជុំវិញ​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច​នេះ, លោក​ ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពីថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ២០១៩ បាន​ស្នើ​ឲ្យ​គណបក្ស​នេះ​ពន្យារ​ពេល​ធ្វើសមាជ​វិសាមញ្ញា​របស់​ខ្លួន ជា​បណ្តោះ​អាសន្ន​សិន រហូត​ដល់​ដោះ​ស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​ របស់​គណបក្ស​ចប់​សព្វ​គ្រប់​ជា​មុន​សិន​។ នេះ​បើ​តាម​លិខិត​មួយ​ច្បាប់​ជូន សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ