អានតួអត្ថបទ
បទយកការណ៍

អ្នក​របួស​ពី​ការបង្ក្រាប​លើ​ផ្លូវ​វេងស្រេង​ព្យាបាលរបួស​ដោយ​ប្រាក់​ឳពុក​ម្តាយ​ផ្ញើ​ពី​ស្រុក​កំណើត

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​របួស​​ពី​ការ​​បាញ់​​បង្ក្រាប​​ដោយ​​អាវុធ​​កាល​​ពី​​ថ្ងៃ​​ទី​​៣​​មករា លើ​​បណ្តោយ​​ផ្លូវ​​វេង​​ស្រេង កំពុង​ដេក​​សម្រាក​​ព្យាបាល​​របួស​​នៅ​​តាម​​មន្ទីរ​ពេទ្យ​​រដ្ឋ​​មួយ​​ចំនួន​​ ដូច​ជា​​ពេទ្យ​​លោក​​សង្ឃ មន្ទីរ​ពេទ្យ​​រុស្ស៊ីជា​ដើម។ ពួក​​គេ​​ខ្លះ​​ត្រូវ​​របួស​​ក្បាល ខ្លះ​​ត្រូវ​​គ្រាប់​​កាំ​​ភ្លើង​​ចំ​ជើង ចំដៃ។ ភាគ​​ច្រើន​​នៃ​ជន​រង​គ្រោះ​ជា​ជន​ក្រីក្រ​ជា​កម្មករ​កាត់ដេរ។ រង​គ្រោះ​ទាំង​អស់​នោះ​កំពុង​ត្រូវ​ការ​ជំនួយ​ដើម្បី​ព្យាបាល​របួស ប៉ុន្តែ​ទាំង​រដ្ឋាភិបាល ទាំង​គណបក្ស​ប្រឆាំង​​មិន​​ទាន់​​មាន​​ភាគី​​​ណា​​មួយ​​ចេញ​មុខ​​ធានា​​ខុស​​ត្រូវ​​ចំពោះ​​ជោគ​​វាសនា​​សុខ​ភាព​​របស់​​ពួក​គេ​​នៅ​​ឡើយ​​ទេ រហូត​មក​ដល់​នឹង​ពេល​នេះ។

បាតុករព្យាបាលរបួសដោយសារគ្រាប់កាំភ្លើងរបស់កម្លាំងប្រដាប់អាវុធ ពេលបង្ក្រាបបាតុកម្ម ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៤។
បាតុករព្យាបាលរបួសដោយសារគ្រាប់កាំភ្លើងរបស់កម្លាំងប្រដាប់អាវុធ ពេលបង្ក្រាបបាតុកម្ម ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៤។ ©អ៊ឹម ណាវិន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ