អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ី​វិល​បន្ត​ជ​ជែក​គ្នា​រឿង​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​គ.​ជ.​ប​

សម្ព័ន្ធ​កំ​ណែ​ទម្រង់​ការ​បោះ​ឆ្នោត​ កាល​ពី​ព្រឹក​មិញ​ បាន​បើក​ធ្វើ​កិច្ច​ពិ​ភា​ក្សា​តុ​មូល​មួយ​ស្តី​ពី​ការ​ បង្ហាញ​ដោយ​សង្ខេប​នៃ​បទ​បញ្ញត្តិ​សំ​ខាន់​ៗ​នៅ​ក្នុង​សេច​ក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ការ​រៀប​ចំ​ និ​ង​ប្រព្រឹត្ត​ទៅ​នៃ​ គ.ជ.ប​។​ កិច្ច​ពិ​ភា​ក្សា​នេះ​បាន​ផ្តោត​ទៅ​លើ​បញ្ញតិ្ត​ផ្សេង​ៗ​ដែល​ទាក់​ទង​ទៅ​នឹ​ង​ការ​ប្រ​កាស​និង​តែង​តាំង​ស​មា​ស​ភាព​គ.ជ.ប​ ថ្មី​ដែល​ជា​ការ​ព្រម​ព្រៀង​កើត​ចេញ​ពី​ការ​សម្រ​ប​សម្រួល​រ​វាង​គណ​បក្ស​ន​យោ​បាយ​ជាប់​ឆ្នោត​ទាំង​ពីរ​។

ក្រុមអង្គការសង្គមស៊ីវិល ជួបជុំគ្នាដើម្បីពិភាក្សាតុមូលមួយពីការរៀបចំ និងប្រព្រឹត្តទៅនៃ គ.ជ.ប
ក្រុមអង្គការសង្គមស៊ីវិល ជួបជុំគ្នាដើម្បីពិភាក្សាតុមូលមួយពីការរៀបចំ និងប្រព្រឹត្តទៅនៃ គ.ជ.ប RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធ​កំ​ណែ​ទម្រង់​ការ​បោះ​ឆ្នោត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០១​ខែ​កញ្ញា​នេះ ​បាន​បើក​ធ្វើ​កិច្ច​ពិ​ភា​ក្សា​តុ​មូល​មួយ​ស្តី​ពី​ការ​ បង្ហាញ​ដោយ​សង្ខេប​នៃ​បទ​បញ្ញត្តិ​សំ​ខាន់​ៗ​នៅ​ក្នុង​សេច​ក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ការ​រៀប​ចំ​ និង​ប្រ​ព្រឹត្ត​ទៅ​នៃ​ គ.ជ.ប ​នៅ​សណ្ឋា​គារ​ អិ​ម​ភឺ​រៀល​។

ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​បាន​លើក​យក​បញ្ហា​លេ​ខា​ធិ​ការ​ដ្ឋាន​មក​ពិ​ភា​ក្សា​ដោយ​ផ្តោត​ទៅ​លើ​សេច​ក្តី​ស្នើ​ច្បាប់​ដែល​ព្រៀង​ឡើង​ដោយ​សង្គម​ស៊ី​វិល​ ត្រូវ​បាន​និ​យាយ​លម្អិត​ពី​គណៈ​កម្ម​ការ​ជ្រើស​រើស​ អគ្គ​លេ​ខា​ធិ​ការ​ អគ្គ​លេ​ខា​ធិ​ការ​រង​ ដែល​ជា​អ្នក​ប្រតិ​បត្តិ​ដោយ​ផ្ទាល់​និង​ស​មា​ជិក​គ.ជ.ប ​ដទៃ​ទៀត​។​ ការ​ចែង​ពី​ការ​ទទួល​ខុស​ត្រូវ​ បទ​បញ្ញត្តិ ​ទោស​បញ្ញតិ្ត​ និង​លក្ខ​ខ័ណ្ឌ​ផ្សេង​ៗ​របស់​ស​មា​ជិក​គ.ជ.ប ​ការ​ចែង​ពី​បុព្វ​សិទ្ធិ​ និង​ស្វ​យ័ត​ភាព​របស់​ គ.ជ.ប​ ក៏​ត្រូវ​បាន​លើក​មក​បង្ហាញ​ផង​ដែរ​។

លោក​ ហង្ស ​ពុទ្ធា ​នា​យក​ប្រតិ​បត្តិ​អង្គ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នី​ក​ហ្វិ​ក​ បាន​លើក​ពី​ការ​បង្កើត​គណៈ​កម្ម​ការ​គ្រប់​គ្រង​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​អំ​ឡុង​ពេល​មាន​ការ​បោះ​ឆ្នោត​ ដែល​មាន​ស​មា​ស​ភាព​មក​ពី​ផ្នែក​ពាក់​ព័ន្ធ​នា​នា​ មាន​តំ​ណាង​គ.ជ.ប​ តំ​ណាង​គណ​បក្ស​ន​យោ​បាយ​ដែល​មក​ពី​រដ្ឋា​ភិ​បាល​ និង​បក្ស​ន​យោ​បាយ​ដែល​មាន​អា​សនៈ​។

លោក​គល់​ បញ្ញា ​នា​យក​ប្រតិ​បត្តិ​អង្គ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​Comfrel​ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា​ ការ​ជួប​ជ​ជែក​គ្នា ​នឹង​លើក​ជា​សេច​ក្តី​ស្នើ​ច្បាប់​ដោយ​សង្គម​ស៊ី​វិល​នា​ពេល​នេះ ​គឺ​មិន​មាន​បំ​ណង​ឲ្យ​គ.ជ.ប ​ឈាន​ទៅដល់​កំរិតស្តង់ដា​រ​អតិបរមា​នោះទេ គឺ​ចង់​ឲ្យ​គ.ជ.ប នៅក្នុង
កំរិត​ល្មម​មួយ​អាច​ទទួល​យក​បាន​អប្ប​ប​រមា​សម្រាប់​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​។

សូម​បញ្ជាក់​ថា ​ការ​ជជែក​គ្នា​របស់​អង្គ​ការ​សង្គម​ស៊ី​វិល ​ស្តី​ពី​សេច​ក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ការ​រៀប​ចំ និង​ប្រ​ព្រឹត្ត​ទៅ​នៃ ​គ.ជ.ប​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណ​បក្ស​ន​យោ​បាយ​ជាប់​ឆ្នោត​ទាំង​ពីរ​គឺ​គណ​បក្ស​ប្រ​ជា​ជន​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​ន​យោ​បាយ​គ្នា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​លើ​ការ​រៀប​ចំ​គ.ជ.ប​ តាម​រូប​មន្ត ​៤​នាក់​មក​ពី​គណ​បក្ស​ម្ខាង​ៗ ​និង​បុគ្គល​ទី​៩​ជា​បុគ្គល​ឯក​រាជ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ