អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បក្ស​ជាប់​ឆ្នោត​ពីរ​ស្វះ​ស្វែង​រក​បង្អែក​រៀង​ៗ​ខ្លួន​ ខណៈ​វិបត្តិ​នយោបាយ​នៅ​មិន​ទាន់​បញ្ចប់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​គម្រោងនៅ​រសៀល​ថ្ងៃ​សៅ​រ៍ ​ទី២៦​ មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​បញ្ចប់​​ដំណើរ​ទស្សនកិច្ច​រយៈពេល​ជិត​១សប្តាហ៍​នៅ​ប្រទេស អា​ស៊ែ​បៃ​ហ្ស​ង់ និង​​ប្រទេស​បេ​ឡា​រូស ស្ថិតនៅ​អឺរ៉ុប​ខាងកើត។ ស្របពេល​ជាមួយគ្នានេះដែរ ប្រមុខ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ក៍​ត្រៀម​វិល​ត្រឡប់​មកពី​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក និង​តំបន់​អឺរ៉ុប​ផងដែរ។ បើទោះបីជា​ភាគី​ទាំងពីរ បដិសេធថា ដំណើរ​​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​នេះ ជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​កិច្ចសហប្រតិបត្តិការ​ជាធម្មតា​ក្តី តែ​អ្នកវិភាគ​បាន​មើលឃើញថា ភាគី​ទាំងពីរ ហាក់​កំពុង​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​ខាង​ប្រទេស​ខាងក្រៅ ដើម្បី​ជា​ខ្នង​បង្អែក​រៀង​ៗ​ខ្លួន។ បើ​អញ្ចឹង​មែន តើ​ពេលណា​ទើប​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​បញ្ចប់ទៅ?

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ