អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​​បដិសេធ​ មិន​ឲ្យ​ជួប​ជុំ​នៅ​វត្ត​សាមគ្គី​រង្សី ​ដើម្បី​ប្រារព្ធ​ខួប​ថ្ងៃ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ថ្ងៃ​៤​មិ​ថុនា​

សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​គ្រោង​​នឹង​​ជួប​ជុំ​នៅ​​ថ្ងៃ​ទី៤​មិថុនា​នៅ​​វត្ត​​សាមគ្គី​​រង្សី​ដែល​ជា​​វត្ត​​ព្រះ​សង្ឃ​​ខ្មែរ​​កម្ពុជា​​ក្រោម​នៅ​​ភ្នំពេញ​ដើម្បី​​ប្រារព្ធ​​ខួប​​គម្រប់​៦៥​ឆ្នាំ​ថ្ងៃ​​អាណា​និគម​​បារាំង​បាន​​កាត់​​ទឹក​ដី​​ខ្មែរ​​កម្ពុជា​​ក្រោម​ឲ្យ​​វៀតណាម​ថ្ងៃ​ទី៤​មិថុនា​ឆ្នាំ​១៩៤៩​។​ ​ប៉ុន្តែ​​អាជ្ញាធរ​​រាជ​ធានី​​ភ្នំ​ពេញ​តាម​រយៈ​​អភិបាល​រង​លោក​ ​ឃួ​ង​ ​ស្រេង​បាន​​បដិសេធ​ដោយ​​លើក​​ហេតុ​ផល​​ថា​មក​ពី​​វត្ត​​សាមគ្គី​​រង្សី​សព្វ​ថ្ងៃ​មាន​​ប្រជាពលរដ្ឋ​​ជា​ច្រើន​​នាក់​មក​ពី​​ខេត្ត​ក្រចេះ​ស្នាក់​នៅ​រង់​ចាំ​​ដំណោះ​ស្រាយ​​លើ​​ជម្លោះ​ដី​ធ្លី​។ 

ព្រះសង្ឃខ្មែរកម្ពុជាក្រោម។
ព្រះសង្ឃខ្មែរកម្ពុជាក្រោម។ RFI
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៤ជា​ខួប​គំរប់៦៥ឆ្នាំដែល​អាណានិគម​បារាំងបាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោមឲ្យ​វៀតណាមត្រួតត្រា​បន្តរហូត​សព្វថ្ងៃ។ដើម្បី​ចងចាំ​នូវ​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សែន​ឈឺចាប់​នេះនិង​សម្តែង​នូវ​កតញ្ញូតាធម៌ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វីរ​សមណៈព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វីរ​ព្រះមហាក្សត្រវិញ្ញាណក្ខន្ធ​វីរបុរស  និង​ខ្មែរ​ស្នេហា​ជាតិ​ទាំងអស់អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោមបានរៀបចំ​ធ្វើ​ពិធីបុណ្យ​រាប់បាត្រ​ព្រះសង្ឃចំនួន១៩៤៩អង្គនិង​ប្រារព្ធ​ទិវា​កាន់ទុក្ខ​ជាតិខ្មែរថ្ងៃ៤មិថុនាជា​រៀងរាល់ឆ្នាំ។

នៅ​ថ្ងៃ៤មិថុនាឆ្នាំនេះក្រោយពី​ធី​រាប់បាត្រ​ព្រះសង្ឃដារបង្សុកូល​រួចអង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោមនឹង​រៀបចំ​វេទិកាសាធារណៈស្តីអំពីខ្មែរ​កម្ពុជា​ក្រោមបន្ត​រហូតដល់​ម៉ោង៥ល្ងាច។

តាម​សេចក្តីប្រកាស​របស់​អង្គការ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម គោលបំណង​នៃ​ការរៀបចំ​វេទិកាសាធារណៈគឺ​ដើម្បី​ប្រមូលយក​អនុសាសន៍​នានាដែល​ទាក់ទង​នឹង​ជាតិសាសនានិង​មាតុភូមិ​ខ្មែរ​កម្ពុជា​ក្រោមក្នុងការ​រៀបចំ​ជា​យុទ្ធសាស្ត្រជួយ​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ពិធី​ជួបជុំ​ប្រារព្ធ​ខួប​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោមថ្ងៃ៤មិថុនានៅ​សប្តាហ៍​ក្រោយត្រូវបាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោមកំណត់ថានឹងធ្វើ​ឡើង​នៅ​វត្ត​សាមគ្គី​រង្សីនៅ​ភ្នំពេញ។

ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញតាមរយៈ​លោកឃួ​ង​ស្រេងអភិបាលរងបាន​បដិសេធមិន​ឲ្យ​ជួបជុំ​នៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​នោះទេ។មូលហេតុមកពី​សព្វថ្ងៃវត្ត​សាមគ្គី​រង្ស៊ីមាន​ប្រជាពលរដ្ឋ​ច្រើន​នាក់ដែលមាន​ជម្លោះដីធ្លីមកពី​ខេត្តក្រចេះកំពុងស្នាក់នៅ។

យ៉ាងណាក៏ដោយលោកថាច់សេដ្ឋានាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោមអះអាងនៅ​ថ្ងៃទី៣០ឧសភា​ថាអង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោមនៅតែ​រក្សា​គម្រោង​ជួបជុំដើម្បី​ប្រារព្ធ​រម្លឹក​ខួប​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោមដែលមាន​ព្រះរាជតំណាង​របស់​ព្រះមហាក្សត្រយាង​ចូលរួម​ជា​រៀងរាល់​ឆ្នាំនេះ។

ជាការ​ឆ្លើយតបលោកឡុងឌី​ម៉​ង់អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញបាន​បញ្ជាក់ថាបើសិនជា​ប្រជាពលរដ្ឋ​ខេត្តក្រចេះចាក​ចេញពី​វត្ត​សាមគ្គី​រង្សីនៅ​ថ្ងៃទី៣១ឧសភាដូច​ដំណឹង​ដែល​ទទួលបាននោះអាជ្ញាធរនឹង​កោះប្រជុំ​ជា​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ជាថ្មី។

មួយវិញទៀតអាជ្ញាធរក៏ត្រូវ​ដឹង​ជាមុន​ពី​ប្រធានបទ​នៃ​វេទិកាសាធារណៈ​របស់​ខ្មែរ​កម្ពុជា​ក្រោមនៅ​ថ្ងៃ៤មិថុនាបន្ត​ពី​កម្មវិធី​សាសនា​នោះ។បើសិនជា​ខ្មែរ​កម្ពុជា​ក្រោមយក​វេទិកាសាធារណៈដើម្បី​វាយប្រហារ​ប្រទេស​ណាមួយនោះ​ច្បាប់រដ្ឋធម្មនុញ្ញក៏ដូចជា​ការបញ្ជាក់រ​បស់​លោកនាយក​រដ្ឋមន្ត្រីគឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ